អាមេរិក៖ រយៈពេល១៤ម៉ោងមានមនុស្សដល់ទៅ៤៤នាក់រងការបាញ់ប្រហារនៅជីកាហ្គោ

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែសីហា មានមនុស្ស៤៤នាក់រងការបាញ់ប្រហារក្នុងរយៈពេល១៤ម៉ោង នៅទីក្រុងជីកា ហ្គោអាមេរិក ក្នុងនោះមាន៥នាក់ស្លាប់។ នេះជាតួលេខខ្ពស់បំផុត ក្នុងពេលដែលអាមេរិកកំពុងប្រឈមនឹងការវិវាទជុំវិញការគ្រោះគ្រងអាវុធ។

ប៉ូលិសទីក្រុងជីកាហ្គោបានឲ្យដឹងថា ក្នុងរយៈពេល៣ម៉ោង ចាង់ពីម៉ោង១ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែសីហា មានករណីបាញ់ប្រហារ១០លើក បណ្តាលឲ្យមានអ្នករងរបួស៤០នាក់ក្នុងនោះមាន២នាក់ស្លាប់។

ប្រធានការិយាល័យប៉ូលិសយាមល្បាតទីក្រុងជីការហ្គោលោក Fred Waller បានឲ្យដឹងថា«ទីក្រុងជីការ ហ្គោបានឆ្លងកាត់នូវអំពើហិង្សាពេលមួយយប់។ ក្នុងករណីបាញ់ប្រហារមួយចំនួន គឺមានគោលដៅទុក ជាមុនរបស់ក្រុម «បងធំ» ដណ្តើមទីក្រុងគ្រប់គ្រងនៅទីនោះ»។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងជីកាហ្គោប្រឈមនឹងការបាញ់ប្រហារ ជាបន្តបន្ទាបទាំងនៅក្នុងសាលារៀនបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។ អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងបានកើនឡើងខ្ពស់ក្នុងរដូវក្តៅនេះ។ កាលពីថ្ងៃទី២៥ ខែមិថុនា យ៉ាងហោចណាសក៏មានមនុស្ស២១នាក់រងការបាញ់សម្លាប់នៅទីក្រុងនេះ ក្នុងនោះមាន២នាក់ស្លាប់។

ហេតុការណ៍បាញ់ប្រហារកើតឡើងក្នុងពេលដែលអាមេរិកប្រឈមនឹងវិវាទ ជុំវិញការគ្រប់គ្រងអាវុធជាតិផ្ទុះ ។ តាមតួលេខបង្ហាញឲ្យឃើញថា ចាប់តាំងពីខែមករា ឆ្នាំ២០១៣មកទលពេលនេះ មានករណីបាញ់ប្រហារ២៨០ករណី នៅទូទាំងអាមេរិក ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print