អ្នកឯកទេសអាមេរិកសង្ស័យពីសកម្មភាពកូរ៉េខាងជើង

ចែករំលែក៖

ក្រុមអ្នកឯកទេសអាមេរិក បានលើក ឡើងថា ការណ៍ដែលកូរ៉េខាងជើងប្រគល់ធាតុទាហានអាមេរិកឬបិទទីតាំងសាកល្បងបរមាណូ គឺដើម្បីដោះដូរអ្វីមួយពីអាមេរិកប៉ុណ្ណោះ។ ចំណែកលោកត្រាំ បានសរ សើរកូរ៉េខាងជើង ថា បានបង្ហាញពីការ គោរពពាក្យសន្យា ដែលបានព្រមព្រៀង នៅក្នុងជំនួប ។ ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា មិនត្រូវចាត់ទុកសកម្មភាព របស់កូរ៉េខាងជើង ជាជំហានឆ្ពោះទៅរក កិច្ចពិភាក្សាដើម្បី លុបបំបាត់បរមាណូ​នោះឡើយ។

ក្រុមអ្នកឯកទេសបានលើកឡើងថា កាលពីអតីតកាល កូរ៉េខាងជើងក៏ធ្លាប់បានប្រគល់ធាតុទាហានអាមេរិក ដើម្បីទទួលបានតំណែងមួយនៅលើឆាកអន្តរជាតិ ។ ពេលថ្មីៗ នេះកូរ៉េខាងជើង បានប្រគល់ ធាតុទាហានអាមេរិក ៥៥នាក់ ឲ្យអាមេ រិកវិញ ទុកដូចជាឧបករណ៍ដើម្បីរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលដូណាល់ ត្រាំ។

លោក Harry Kazianis ប្រធានទទួលបន្ទុកស្រាវជ្រាវការពារជាតិមកពីមជ្ឈ មណ្ឌល ផលប្រយោជន៍ជាតិអាមេរិក បាន លើកឡើងថា «ខ្ញុំគិតថា កូរ៉េខាងជើង បានយល់ពីបញ្ហារបស់អាមេរិក ហើយទី ក្រុងព្យុងយ៉ាងចង់ប្រគល់ធាតុទាហានដូចជាឧបករណ៍ដើម្បីដោះដូរនូវអ្វីដែលពួកគេចង់បាន»។កូរ៉េខាងជើង បានរក្សាទុកធាតុទាហានអាមេរិករាប់រយនាក់ ប៉ុន្តែបាន ប្រគល់តែមួយចំនួនតូចប៉ុណ្ណោះ ដើម្បីបន្តពិភាក្សានៅពេលខាងមុខទៀត។

ពាក់ព័ន្ធនឹងស្ថានភាពកូរ៉េខាងជើងនេះដែរ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ (Ri Yong Ho) បានចោទប្រកាន់ សហរដ្ឋអាមេរិកថា នៅតែមានភាពស្រពេចស្រពឹលក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំង២ ហើយថែមទាំងព្រមានដែរថា កូរ៉េខាងជើងចាប់ផ្តើម ឬមិនចាប់ផ្ដើមកម្ម វិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ គឺអាស្រ័យលើអាកប្បកិរិយារបស់សហរដ្ឋអាមេរិក។

លោក រី យ៉ុង ហូ ធ្វើការកត់សម្គាល់បែប នេះ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឯប្រទេសសិង្ហបុរីកាលពីចុងសប្ដាហ៍កន្លងទៅ និងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្ត រក្សាការដាក់ទណ្ឌកម្ម និងដាក់សម្ពាធជា អតិបរមាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត លោក រី ថែមទាំង ព្រមានទៀតថា កូរ៉េខាងជើងនឹង ឬមិន ចាប់ផ្ដើមអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញនោះទេ រហូតទាល់តែសហរដ្ឋ អាមេរិក ចាត់វិធានការសកម្មភាព ឱ្យស្មើភាពទៅនឹងអ្វីដែលកូរ៉េខាងជើងបាននិង កំពុងធ្វើ។

គួរបញ្ជាក់ថា ការថ្លែងតឹងសរសៃកដាក់គ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហាក់ដូចជាផ្ទុះឡើងកាលពីចុងសប្ដាហ៍ កន្លងទៅ ក្រោយពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ទីក្រុងព្យុងយ៉ាង នៅតែ បន្តលួចលាក់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ និង មីស៊ីលឆ្លងទ្វីប បើទោះ ជាមានកិច្ចព្រម ព្រៀងរវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន កាលពី ថ្ងៃទី២០ ខែមិថុនា ក្នុងប្រទេសសិង្ហបុរីក៏ដោយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print