ភ្នំពេញ ៖ ប្រទះឃើញសពលោកតាជនជាតិអូស្ត្រាលីម្នាក់ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ ហើយសពមានសភាពហើមស្អុយរលួយមើលលែងស្គាល់ ហើយសម្ថកិច្ចសន្និដ្ឋាថាសពស្លាប់ដោយសារគាំងបេះដូង ។
ហេតុការនេះបង្កការភ្ញាក់ផ្អើលឡើងកាលម៉ោងជាង៧ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នៅចំនុចផ្ទះលេខS05 ផ្លូវលេខ54 បុរីសុភមង្គល ក្រុម១២ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កូសល្លីភីត អានតូនី អាយុ៧១ឆ្នាំ ជនជាតិអូស្ត្រាលី ស្នាក់នៅអាសយដ្ឋានមុខរបរ ប្រធានក្រុមហ៊ុន អ៊ែកថន ប៊ុកខឺ (ACTON BOOKER Co.,Ltd) ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុមានការសង្ស័យដោយមិនឃើញផ្ទះជនរងគ្រោះបើកភ្លើងអស់រយៈពេល៤ទៅ៥ថ្ងៃមកហើយ ក៏បានរាយការណ៍ប្រាប់សន្តិសុខក្នុងបុរី រួចសន្តិសុខក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ឲ្យចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុតែម្តង។
បន្ទាប់ពីសមត្ថកិច្ចរួមទាំងសន្តិសុខបុរីបនិងអាជ្ញាធរភូមិ មានការសង្ស័យក៏ហៅជាងសោរ ឆ្កះឹសោរបើកទា្វរចូលមើល ក៏បានឃើញម្ចាស់ផ្ទះស្លាប់ក្នុងបន្ទប់ក្បែរគ្រែហើមហូរទឹកស្អុយរលួយដោយសភាពអាក្រាតកាយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌ និងជំនាញកោសល្យវិច្ច័យរាជធានីភ្នំពេញឲ្យចុះពិនិត្យបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចសន្និដ្ឋានថាសពស្លាប់ដោយសារគាំងបេះដូងរួចបានរាយការណ៍ទៅស្ថានទូតដើម្បីចាត់ចែងបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ