សាឡុំមួយកន្លែងដែលនៅក្ត្នុងវត្ត សុវណ្ណារាម(ហៅវត្តមេម៉ង់)ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សារឡំ មួយកន្លែងដែលនៅក្នុង វត្តសុវណ្ណារាមហៅវត្តមេម៉ង់ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង។ ហេតុការណ៍ភ្លើងឆាបឆេះសាឡុំនោះបានកើតឡើងនៅវេលាម៉ោងប្រហែល២៤.០០នាទី ថ្ងៃច័ន្ទ ១០ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែសីហាឆ្នាំ២០១៨នៅវត្តសុវណ្ណារាម(ហៅវត្តមេម៉ង់)ស្ថិតក្នុងភូមិទួលឃុំមេម៉ងស្រុកកែវសីមាខេត្តមណ្ឌលគីរី។

ប្រភពបានឱ្យដឹងថាសាឡុំដែលភ្លើងឆាបឆេះនោះមានទំហំ១២x២១​ ម៉ម៉ែត្រធ្វើអំពីឈើដំបូលប្រក់ស័ង្កសីហើយពេលភ្លើងកំពុងឆេះនោះគឺអ្នកភូមិនិងព្រះសង្ឃមិនអាចជួយពន្លត់បានទាន់ពេលនោះទេ។
ហើយមូលហេតុដែលឆេះនោះបណ្តាលមកពីការដួលរលំនៅទានវស្សាដែលអុចបំភ្លឺក្នុងសារឡំនោះ​ ។
និងបណ្ដាលអោយឆាបឆេះសាឡុំអស់ទាំងស្រុងតែម្តងហើយមានការខូចខាតព្រះពុទ្ធរូបចំនួន៣ព្រះអង្គធំៗ និង ក្រៅពី នេាះពុំមានទ្រព្យសម្បត្តិអ្វីផ្សេងទៀតនោះទេហើយក៏មិនបណ្ដាលឲ្យប៉ះពប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ដែរ ។ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print