ក្រោយគ្រោះមហន្តរាយបាក់ទំនប់វារី អគ្គិសនីនៅឡាវបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំង ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត មនុស្ស ។ ទំនប់ដែលបាក់នោះ មានភាគ ហ៊ុនរបស់ក្រុមហ៊ុនបរទេស គឺកូរ៉េខាងត្បូង ថៃ និងឡាវ។ ប្រទេសទាំងបីក៏បានរួមគ្នាស្រាវជ្រាវលើករណីខាងលើផងដែរ។
នៅពេលនេះរដ្ឋាភិបាលឡាវ ក៏បាន ប្រកាសថា ខ្លួននឹងចុះធ្វើការត្រួតពិនិត្យលើស្តង់ដារសុវត្ថិភាព ក្នុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីនៅទូទាំងប្រទេស ក្រោយកើតមានគ្រោះមហន្តរាយបាក់ទំនប់នៅខេត្តអាត់តាពើ ភាគខាងត្បូង ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញរយៈពេល២ថ្ងៃ ដែលទើបបញ្ចប់ទៅកាលពីម្សិលម៉្ងៃ រដ្ឋា ភិបាលឡាវ បានព្រមព្រៀងអនុវត្តផែនការចុះត្រួតពិនិត្យទៅលើរាល់ទំនប់ទាំងអស់ ដោយរួមបញ្ចូលទាំងទំនប់សាងសង់ ហើយ និងមិនទាន់ហើយរួចរាល់។ ជាមួយ គ្នានេះផងដែរ រដ្ឋាភិបាលឡាវ ក៏បាន សម្រេចផ្អាកធ្វើការពិចារណាវិនិយោគទៅលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីៗថែមទៀត ដើម្បីទុកពេលសម្រាប់ធ្វើការ គិតគូរឡើងវិញ ចំពោះគម្រោងក៏ដូចជា យុទ្ធសាស្រ្តអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី។
ក្រៅពីនេះរដ្ឋាភិបាលឡាវ ក៏បានឯកភាពបង្កើតគណៈកម្មការពិសេសមួយ ដើម្បីដឹកនាំការស៊ើបអង្កេតទៅលើមូលហេតុនៃការបាក់ច្រកទំនប់ XePianXe Namnoyនៅអាត់តាពើ ដែលស្ថិតនៅ ចម្ងាយ ៥៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីវៀងចន្ទន៍ផងដែរ។
គួរជម្រាបថា ការបាក់ទំនប់វារីអគ្គិសនីខាងលើកាលពីថ្ងៃទី២៣ ខែកក្កដា បាន ធ្វើឲ្យជន់លិចភូមិចំនួន ១៣កន្លែង ក្នុង ស្រុក Sanamxayនិងបានបណ្តាលឲ្យ មនុស្សជាច្រើននាក់ស្លាប់ និងបាត់ខ្លួន ហើយជាង ៦,០០០នាក់ ទៀតបាតបង់ទី ជ្រកកោន ៕ ម៉ែវ សាធី