អាមេរិកនឹងដំឡើងពន្ធ២៥ភាគរយដល់មុខទំនិញ២៧៩មុខនាំចូលពីចិនចាប់ពីថ្ងៃទី២៣ខែសីហា

ចែករំលែក៖

ការិយាល័យតំណាងពណិជ្ជកម្មអាមេ រិក USTR នៅថ្ងៃទី ៧ ខែសីហាបាន ប្រកាសថា នៅថ្ងៃទី២៣ ខែសីហាខាងមុខ អាមេរិក នឹងចាប់ផ្តើម អនុម័តដំឡើងពន្ធ ២៥ភាគរយដល់មុខទំនិញចិន ជិត៣០០ មុខ មានតម្លៃ១៦ពាន់លានដុល្លារ ។

នេះជាសកម្មភាពថ្មីបំផុតរបស់រដ្ឋាភិបាលប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីដាក់គំនាបកាន់តែខ្លាំងទៅលើប្រទេសចិន ឲ្យអង្គុយ តុពិភាក្សា និង បន្ធូរបន្ថយដល់វិស័យ ពាណិជ្ជកម្មអាមេរិក ។ នេះជាការដំឡើងពន្ធថ្មីបន្ទាប់ពីការដំឡើងពន្ធមានតម្លៃ ៣៤ ពាន់លានដុល្លារកាលពីខែមុន។ មកទល់ពេលនេះចិនមិនទាន់មានការវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ ប៉ុន្តែចិន ធ្លាប់បានប្រកាសជាច្រើនលើកថាមិនចុះចាញ់អាមេរិកជាដាច់ខាត ហើយនឹងវាយ បកវិញឲ្យបានសមស្របបំផុត។

នៅក្នុងបញ្ជីទំនិញ២៧៩មុខ ដែលត្រូវ ដំឡើងពន្ធលើកនេះ រួមមានសម្ភារអេឡិច ត្រូនិក ជ័រ សម្ភារផ្លូវដែក…ត្រូវដំឡើងពន្ធ ២៥ភាគរយ។ លោក John Neufferមន្ត្រីពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា «យើង បានប្រកាសតាមប្រពន្ធ ទំនាក់ទំនង ផ្សព្វផ្សាយ ពីការដំឡើងពន្ធដល់ប្រទេស ចិន ហើយការដំឡើងនោះនឹងធ្វើឲ្យប៉ះ ពាល់តិចតួចដល់អ្នកផលិតអេឡិចត្រូនិកមួយចំនួននៅអាមេរិក »។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងបញ្ជីដំឡើងពន្ធថ្មី ជាសញ្ញាមួយ បង្ហាញឲ្យឃើញថា សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ កន្លងមក លោកត្រាំ បាន ព្រមានដំឡើងពន្ធ ២៥ភាគរយ ដល់ទំនិញចិនមានទឹកប្រាក់២០០ពាន់លានដុល្លារ ឬខ្ពស់ជាងនេះ ៣០០ពាន់​លានដុល្លារ រហូតដល់ចិន មានសកម្មភាពបន្ធូរបន្ថយ និងគោរពដល់កម្មសិទ្ធិបញ្ញា និងស្នាដៃ បង្កើតរបស់អាមេរិក។កន្លងមកអាមេរិក តែងតែចោទប្រកាន់ថាចិនបានលួចចម្លងស្នាដៃរបស់អាមេរិក៕
ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print