មហាសែនឆោត! រើសគ្រាប់ផ្លោងយកទៅធ្វើស្នឹងក្របី ដំផ្ទុះរបួសធ្ងន់សុះសាច់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់រងរបួសសុះសាច់ស្ទើរស្លាប់ស្ទើររស់ ខណៈរើសបានគ្រាប់ផ្លោងជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យកមកធ្វើស្នឹងក្របីដំផ្ទុះក៍ក្រើកដី។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍្ត ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅវាលស្រែ ត្រង់ចំណុចរ៉ាអន្សមអក ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍រដ្ឋបាលរលាបបានឲ្យដឹងថា ជនរងរបួសឈ្មោះ ព្រុំ ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ហើយហេតុការណ៍ខាងលើបានកើតឡើងនៅគ្រាដែល ប៉ុន្មានថ្ងៃមុនជនរងរបួសរើសបានគ្រាប់ផ្លោង ១គ្រាប់ ប្រភេទគ្រាប់ឡង់ពីតំបន់ក្បែនោះ ប៉ុន្តែគាត់មិនបានរាយការណ៍ប្រាប់សមត្តកិច្ចនោះទេ ថែមទាំងបានយកទៅប្រើប្រាសធ្វើជាស្នឹងក្របី ហើយផ្ទុះនៅគ្រាដែលគាត់យកក្របីទៅចងឲ្យសុីស្មៅក៍ទាញពូថៅពីចង្កេះមកដំ ក៍ផ្ទុះឡើងបណ្ដាលឲ្យរងរបួសបែបនេះតែម្ដង។

ប្រភពព័ត៌មានពីនគរបាលខាងលើបន្តទៀតថា ក្រោយកើតហេតុស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរ ហើយជួយចាត់ចែបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាលទ្ធផល៖ ពិតជារងរបួសដោយសារផ្ទុះកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រាកដមែន៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print