ខេត្ដកំពង់ស្ពឺ៖ ស្បៃមុងខុសច្បាប់ ជាច្រើនខ្សែត្រូវបានសមត្ថកិច្ចនគរបាល ស្រុកសំរោងទងសហការជាមួយមន្ដ្រី ជលផលស្រុក និងខេត្ដចុះបង្ក្រាបបាន ជាច្រើនកន្ទុយខ្សែយកទៅកម្ទេចចោល ព្រោះជាឧបករណ៍ខុសច្បាប់ ។
ឧបករណ៍ខុសច្បាប់ដែលគេលួចដាក់ដើម្បីប្រមូលត្រីទាំងតូចទាំងធំនេះស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រញំងគង ស្រុក សំរោងទងខេត្ដកំពង់ស្ពឺ។ ប្រតិបត្ដិការ នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ត្រញំងគងមួយរូបបានឱ្យដឹងថាម្ចាស់ឧបករណ៍ទាំងនេះមិនត្រូវបានស្គាល់ឈ្មោះនោះទេហើយបាន រត់គេចខ្លួនដោយបន្សល់ទុកតែឧបករណ៍នេសាទខុសច្បាប់ទាំងនេះនៅនឹងកន្លែងប៉ុណ្ណោះ ។
ប្រភពបន្ដថា ការចុះប្រមូលយក ស្បៃមុងនេះព្រោះតែឧបករណ៍ទាំងនេះ សុទ្ធសឹងជាឧបករណ៍ដែលច្បាប់បានហាម ឃាត់ព្រោះឧបករណ៍ទាំងនេះធ្វើឱ្យមច្ឆ ជាតិងាយនឹងដាច់ពូជមិនថាត្រីតូចឬធំ ទេឱ្យតែចូលក្នុងស្បៃមុងនេះហើយមិន អាចចេញវិញបានឡើយ ។
ក្រោយពីបង្ក្រាបសមត្ថកិច្ចបានប្រមូល ឧបករណ៍នេសាទខុសច្បាប់ទាំងនេះយក ទៅរក្សាទុកនៅការិយាល័យជលផល ស្រុករង់ចាំបញ្ជាពីថ្នាក់លើដើម្បីដុត កម្ទេចចោល ៕
ដោយ៖ សេនាស័ក្ដិ