បុរសម្នាក់ស្លាប់នឹងនារី២នាក់ទៀតរបួសធ្ងន់ ខណៈបើកម៉ូតូបុករថយន្តនៅផ្លូវបែកជាបួន

ចែករំលែក៖

ភ្នំពេញ៖ ប្រុសស្រីបីនាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន មនដល់ចំណុចផ្លូវបែកជាបួនបានជ្រុលចង្កូតទៅរថយន្តមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ ចំណែកស្ត្រីពីនាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រំលង អាធ្រាត្រ ឈានចូលថ្ងៃចន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌមករា៧មករា។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ(ស្លាប់)មានឈ្មោះពឹម ពឿន អាយុ៣១ឆ្នាំ មានស្រុកកំណើតរស់នៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោពិសាត់។ ចំណែកស្ត្រីរងគ្រោះពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីពីនាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហ្សូមើរអុិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GL-6947 បានធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក លុចសុីសRX៣០០ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2T-0830 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង ចំពីចំហៀងខាងមុខ ផ្នែកខាងស្តាំ បណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារបួសធ្ងន់ពេកបណ្តោយបុរសម្នាក់ជាអ្នកបើកបរបានស្លាប់នៅពាក់កណ្តាលផ្លូវ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែយករថយន្តម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសពសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print