ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​​ដេកស្លាប់ក្នុងសណ្ឋាគារ​GOLDEN​ BUTTERFLY​ VILLA

ចែករំលែក៖

ខេត្ត​សៀមរាប ​៖​ មាន​ករណី​ជនបរទេស​ស្លាប់​ដោយ​ជំងឺ​ស្ទះ​សរសៃឈាម​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ក្រោយពី សមត្ថកិច្ច​ ទទួល​ព័ត៌មាន​ពី​បុគ្គលិក​សណ្ឋាគារ​GOLDEN​ BUTTERFLY​ VILLA​ភ្លាមៗ​នោះ​ កម្លាំង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ GILDRED​ JOSEPH​ DANIEL​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៧៧​ ជនជាតិ​ អា​មេ​រិ​កាំ​ង​ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​១១០​ នៃ​សណ្ឋាគារ​ខាងលើ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​ ២០១៨​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ ស្នាក់​នៅ​បន្ទប់​លេខ​១១០​សណ្ឋាគារ​GOLDEN​ BUTTERFLY​ VILLA​ ភូមិ​ស្ទឹង​ថ្មី​សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​ គង់​ រិ​ទ្ធី​ គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​តាំងពី​ថ្ងៃ​ទី​១៣​ ខែ​ សីហា​ ឆ្នាំ​២០១៨​ ដោយ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​-​ដាច់​សរសៃឈាម​ខួរក្បាល​។​

​បច្ចុប្បន្ន​សាកសព​កំពុង​រៀបចំ​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​រាជធានី​ភ្នំពេញ​តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​និង​តំណាង​ស្ថានទូត​ ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print