ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរជាបឋម អ្នកបើកបរម៉ូតូម៉ាក សុីប៊ីអ៊រ ពណ៏ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងល្បឿនលឿនបានជ្រុលបុកនារីៗជិះម៉ូតូម៉ាក ស្កុពី ពណ៏ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិសាត់ 1H 1996 បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នា ប៉ុន្តែគេមិនបញ្ជាក់ពីទិសណាទៅទិសណានោះទេ។
របាយការណ៍ខាងលើបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង១០នាទី ល្ងាចថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦០.១៦០.១៦១ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
របាយការណ៍ដដែលបន្តទៀតថា ជនរងរបួសបែកក្បាល(ធ្ងន់)ភាគ្គីបង្កម៉ូតូម៉ាក សុីប៊ីអ៊រ ឈ្មោះ មឿន សុភា ភេទប្រុស អាយុ…ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ចំណែកជនរងរបួសភាគ្គីខាងម៉ូតូម៉ាក ស្កុពី ឈ្មោះ សែម ស្រីណយ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ អ្នកបើកបរម៉ូតូ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឈួន រម្យនា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិវាលវង់ ឃុំស្នាអន្សា រងរបួសបាក់ដៃខាងឆ្វេង(ធ្ងន់)។
របាយការណ៍បញ្ជាក់ទៀតថា ចំពោះជនរងរបួសធ្ងន់ទាំង ៣នាក់បានចាត់ចែងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូទាំង ២គ្រឿង បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា រងចាំធ្វើការវាស់វែងដោះស្រាយគ្នាតាមនីតិវិធី៕ ដោយ បឹុម ពិន