រថយន្តយោធាការពារព្រំដែនគោក បុកគ្នាជាមួយម៉ូតូធ្វើឲ្យមន្ត្រីនគរបាលការពារដែនគោកម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់មួយ រវាងរថយន្ត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ភ.ម. បុកគ្នាពេញទំហឹងជាមួយម៉ូតូឌ្រីមសង់ ធ្វើឲ្យមន្ត្រីនគរបាលម្នាក់ការពារព្រំដែនគោកកម្ពុជា ឡាវ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ខណៈបើកបរបញ្ច្រាសទិសគ្នា នៅចំណុចអូរគ្លៀងចន្លោះបង្គោល លេខ៣៧.៣៨ កម្ពុជាឡាវ វេលាម៉ោង៣និង៣៥នាទីល្ងាច ថ្ងៃសៅរ៍ ៧កើត ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំប៊ូរ ស្រុកសៀមប៉ាង ។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុរថយន្ត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ភ.ម 02 7733 មកពីទិសខាងជើង មកត្បូងដោយផ្លូវកោងបានបត់ ក៏វាក់នឹងម៉ូតូឌ្រីមសងC125 ពណ៍ខ្មៅសេរី២០០៧ ពាក់ស្លាកលេខ1A4039 បើកបរម្នាក់ឯង ពីត្បូងមកជើង បុកពេញទំហឹងធ្វើឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ រថយន្តរងការខូចខាតផ្នែកថ្ពាល់ រថយន្តខាងឆ្វេងម៉ូតូនៅក្រោមកង់រថយន្ត ឯអ្នកបើកបរម៉ូតូជាមន្ត្រីនគរបាលការពារព្រំដែនកម្ពុជាឡាវ ត្រូវបានបាត់បង់ជីវិតនៅ នឹងកន្លែងកើតហេតុភ្លាមៗ ។

ប្រភពដដែលបានបន្តទៀតថា ឈ្មោះធី សុចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ស្រុកកំណើត ភូមិកំភុន ឃុំភ្លុក ស្រុកសេសាន បច្ចុប្បន្នជាមន្ត្រីនគរបាលការពារព្រំដែន កម្ពុជា ឡាវ ប្រចាំការនៅភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកមក ធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត ។

លោកណាវ វណ្ណី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា នេះថារថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបាននាំយកមករក្សាទុកនៅ ការរិយាល័យផ្លូវគោគ នៃស្នងការដ្ឋាននបាលខេត្ត រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ជាក្រោយ ។

លោកបន្តទៀតថា រថយន្ត ពណ៌ត្រេអ៊ីខាងលើជាកម្មសិទ្ធិរបស់អង្គភាពសឹករងស្រុកសៀមប៉ាង នៅប្រចាំការចំណុចខាងលើ ក្រោយពេលកើតហេតុតៃកុងរថយន្តនោះ បើកទ្វាររត់គេចខ្លួនដោយសុវត្ថិភាព ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print