ភ្នំពេញ ៖ នារីម្នាក់លួចកាត់យកខ្សែក ពីក្មេងស្រីជនរងគ្រោះនៅកន្លែងតាំងពីពណ៍មួយកន្លែងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនបាន។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលម៉ោងជិត៩យប់ ថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាធានីភ្នំពេញ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កង ស្រីមៅ អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អណ្តូង សង្កាត់ គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ លោហះធាតុពណ៍ក្រហម ០១ខ្សែ កូនដង្កាប់កាត់តូច និងលុយចំនួន៧៥.០០០រៀល។ បន្ទាប់ពីកើតហេតុខ្សែករបស់ក្មេងស្រីត្រូវបានប្រគល់អោយម្តាយជនរងគ្រោះវិញ ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅ កងរាជអាវុធហត្ថ រាជធានីដើម្បីសាកសួរបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ