រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីចាប់យកឈើ៤៨ដុំនៅក្នុងចម្ការកៅស៊ូ ឃុំប៊ូស្រា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យ៉ាងតិចមានឈើប្រភេទជាឡាំងជ្រុង លេខ១ស្រឡៅ ជិត៥០ដុំត្រូវបាន សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តប្រទះឃើញនៅចំណុចពូលុ ឃុំប៊ូស្រា ស្រុក ពេជ្រា​តា កាលពីវេលាម៉ោង១ និង៥៤នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំំ២០១៨ ។

សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានចាប់យកឈើទាំងនោះមករក្សាទុកនៅស្នាក់ការរបស់ខ្លួន ដើម្បីបន្តនីតិវីធី ឈានដល់ស្វែងរកមុខសញ្ញាម្ចាស់ឈើ ។

គួររំឭកថា រយៈពេលប៉ុន្មានថ្ងៃមុននេះ បទល្មើសឈើនៅខេត្តមណ្ឌលគិរីបានកក្រើកឡើង វិញ ប៉ុន្តែថ្នាក់លើបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបឈើនៅទីនោះ ជាក់ ស្តែងឈើប្រមាណ ៥៩០ដុំ ត្រូវបានចាប់យកប្រគល់ឲ្យខាងជំនាញបរិស្ថានជម្រកសត្វកែវ សីមា ចាត់ការបន្តតាមនីតីវិធី  ។ ដោយឡែកឈើមួយចំនួនទៀត ដែលត្រៀមដឹកឆ្លងទៅ វៀតណាមតាមច្រកណាមលៀរ ប៉ុន្តែត្រូវបានបង្ក្រាបទាន់ពេលដោយជំនាញរដ្ឋបាលព្រៃ ឈើនិងខាងបរិស្ថានភ្នំណាមលៀរមួយចំនួនផងដែរ ៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print