ផ្អើលទៀតហើយ ថាមានឈ្មួញត្រៀមចេញឈើនៅច្រកដាក់ដាំយប់នេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លេចឮផ្អើលតៗគ្នា តាមគម្រោងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះ ឈ្មួញត្រៀមចេញឈើទៅវៀតណាមតាមច្រកទ្វេរភាគីដាក់ដាំចំនួន៥ឡានសាំយុង​ដែលគេបានបង្ហើបថា ឈើទាំងនោះជាឈើរបស់ឈើ គួយ សុឃុន នគរបាលវរៈការពារ ព្រំដែន និងត្រូវជាប្អូនលោកអភិបាលខេត្តមណ្ឌលគិរី ។ បើទោះជាលេចឮនូវគម្រោងចេញ ឈើនេះក៏ដោយ ប៉ុន្តែសមត្ថកិច្ចមួយចំនួនបានបដិសេធថា មិនអាចមានអ្នកថ្លើមធំ ប្រព្រឹត្ត បំពានច្បាប់ដឹកជញ្ជូនឈើបានឡើយ ។

លោកឧត្តមសេនីយ៍ទោ សុខា​ ស្នងការនគរបាលខេត្ត អង្គភាពនគរដ្រេហ្គន មិនអាចទាក់  ទងសុំការបំភ្លឺបានទេ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ដោយទូរស័ព្ទចូលគ្មាន អ្នកទទួល ។

ដោយឡែកលោក ទៀង សៅរ័ត្នន៍  ស្នងការរងទទួលបន្ទុកច្រកទ្វេរភាគីបានបដិសេធថា គ្មានការចេញឈើនោះឡើយ ។ តាមទូរស័ព្ទលោកបញ្ជាក់ដូច្នេះថា «ពីរបីថ្ងៃនេះ ថ្នាក់លើ គឺខាងខេត្ត និងស្នងការ បានប្រជុំចេញបទបញ្ជាតឹងតែងបំផុត បើមាននរណាអនុញ្ញាតឲ្យ ចេញ អ្នកនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង »។

ផែនការចេញឈើខាងលើនេះ ត្រូវបានគេទម្លាយថាឈ្មោះ សៀក មុន្នី ប្រធានស្នាក់ការ ច្រកទ្វារភាគីដាក់ដាំជាអ្នករត់ការក្នុងរឿងនេះ ប៉ុន្តែតាមទូរស័ព្ទជាមួយអង្គភាពនគរដ្រេហ្គន នាវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោកបានបដិសេធ ថែមទាំង បញ្ជាក់ថា មិនអាចមានឈើចេញទេ ហើយក៏គ្មាននរណាថ្លើមធំ ហ៊ានប្រព្រឹត្តបែបនេះឡើយ ៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print