លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យអំពីសក្តានុពលទឹក និងការងារបង្កបង្កើនផលក្នុងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យអំពីសក្តានុពលទឹក និងការងារបង្កបង្កើនផលនៅក្នុងខេត្តតាកែវ ។

12279611_926083400780054_860830789_o

ក្នុងពេលចុះពិនិត្យនៅតំបន់ប្រឡាយហនុមាន លោករដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងថា តំបន់ប្រឡាយហនុមាននេះ ជាតំបន់ដែលតែងតែជួបប្រទះនូវកង្វះខាតទឹកសម្រាប់បង្កបង្កើនផលនាពេលកន្លងមក ។ ប៉ុន្តែនៅពេលនេះ បន្ទាប់ពីក្រសួងបានស្តារប្រឡាយហនុមានរួច ទន្ទឹមនឹងការបង្វែរពីកំពង់ស្ពឺមកទន្លេបាទី ហើយតាមរយៈស្ថានីយសម្តេចតេជោ ទី២២ និងទី២៣ ដែលបានបូមទឹកពីទន្លេបាទីបញ្ចូលក្នុងប្រឡាយហនុមាន ឥឡូវតំបន់នេះលែងមានការប្រឈមដូចបណ្តាឆ្នាំមុនៗទៀតហើយ ។

តាមរយៈប្រឡាយហនុមាននេះ ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៨.០០០ ហិកតាក្នុងស្រុកបាទី និង ១.០០០ហិកតា ទៀត ក្នុងស្រុកសំរោង បាន និងកំពុងទទួលផលយ៉ាងល្អប្រសើរ ។

បន្ទាប់ពីបានពិនិត្យការងារប្រឡាយហនុមាន លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារ ក៏កំពុងបន្តចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅតំបន់មួយចំនួនទៀត ក្នុងខេត្តតាកែវ ៕

12281589_926083364113391_647138309_o 12279555_926083424113385_468811109_o 12287242_926083384113389_800022701_o 12295087_926083367446724_1591319700_o 12295186_926083427446718_1525582620_o 12287127_926083360780058_910974283_o

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print