ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន និងបានឆ្លងផ្លូវមិនប្រយ័ត្នជ្រុ លទៅបុករថយន្តមួយគ្រឿងពេញទំហឹង បណ្ដាល រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃចន្ឌ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៨៤ កែងនិងផ្លូវ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតបានឲ្យដឹ ងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើ ករថយន្តព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-2996 បើកពីជើងទៅត្បូងបោះពួយយ៉ាងលឿន ឭខណះមកដល់ចំនុចកើតហេតុខាងលើមិ នបានបន្ថយល្បឿន ក៍ជ្រុលទៅជ្រុលបុករថយន្តព្រូសមួ យគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Y- 9032 បើកដោយបុរសម្នាក់ពីលិចទៅកើត ចំពីចហៀងផ្នែងខាងឆ្វេងពេញទំហឹង បណ្ដាលរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់កន្លែងកើតហេតុ ដោយឃើញរថយន្តទាំង២គ្រឿងមិនបះពា ល់សម្បត្តិរដ្ឋ ក៏បានឲ្យភាគីទាំងពីរធ្វើការដោះ ស្រាយគ្នា ដោយភាគីខាងរថយន្តព្រូសពណ៌ស ព្រមសងសំណងជួសជុលរថយន្តព្រូសពណ៌ ខ្មៅឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្ ដង៕ដោយ៖ ភារ៉ា ដង្កោ