ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានដឹក នាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មក ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក ទី២៧ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ ព័ន្ធនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេ ស៊ីវិញហើយតាមអាកាសយានក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ ។
លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រីបានប្រាប់អ្នកសារ ព័ត៌មានជាតិ និងអន្ដរជាតិស្ដីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងជំនួបទ្វេភាគី ដោយសង្ខេបនៅក្នុងកិច្ចប្រជុំនោះថានៅ ក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និង វិនិយោគិនសាកលដើម្បីធ្វើយ៉ាងណា ឱ្យវិនិយោគិនចូលមកបណ្ដាក់ទុននៅក្នុង តំបន់អាស៊ាននេះ ព្រោះអនាគតអាស៊ាន នឹងក្លាយជាសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្នុងកិច្ចប្រជុំនេះសម្ដេចតេជោបាន ជម្រាបជូនអង្គប្រជុំអំពីការដាក់ចេញ របស់រាជរដ្ឋាភិបាលកម្ពុជានូវគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មថ្មីឆ្នាំ ២០១៥-២០២៥ នៅក្នុងយុទ្ធសាស្ដ្រ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ ទន្ទឹម នឹងនោះសម្ដេចតេជោបានគូសបញ្ជាក់ អំពីសក្ដានុពលរបស់ព្រះរាជាណាចក្រ កម្ពុជាទៅលើវិស័យជាច្រើន ក្នុងនោះ សម្ដេចបានមានប្រសាសន៍កៀរគរឱ្យ វិនិយោគិនបរទេសទាំងអស់មកបណ្ដាក់ ទុននៅកម្ពុជា ។
បន្ទាប់មកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧ ដែលមានសារសំខាន់ណាស់ សម្រាប់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល អាស៊ាន ពីព្រោះនៅក្នុងឆ្នាំនេះជាឆ្នាំ ប្រវត្ដិសាស្ដ្រ ដោយប្រមុខរដ្ឋ ប្រមុខ រាជរដ្ឋាភិបាលអាស៊ានបានបង្កើតសហ គមន៍អាស៊ាន ហើយបានប្រកាសជាផ្លូវ ការហើយដែលឈរលើមូលដ្ឋាន “ប្រជា ជនយើង សហគមន៍យើង ចក្ខុវិស័យ យើង” ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧នេះលោកប្រធានាធិបតី ដាតូស្រ៉ីម៉ូដ ណាជីប បានប្រកាស ទទួលស្គាល់ ព្រមទាំងផ្ដល់ជារង្វាន់ថវិកា ផង និងរង្វាន់ស្នាដៃផងដល់ស្ថាប័ន និង បុគ្គលពីបណ្ដាប្រទេសអាស៊ានទាំង១០ នៅក្នុងការចូលរួមកសាងសហគមន៍ អាស៊ាននេះ និងវិស័យផ្សេងៗ ។ ចំពោះ ប្រទេសកម្ពុជាដែលបានទទួលមេដាយ គឺសហភាព សហព័ន្ធយុវជនកម្ពុជា ដោយលោក ហ៊ុន ម៉ានី បានចូលរួម ទទួលមេដាយផងដែរ ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នេះបានចុះហត្ថលេខាលើឯកសារចំនួន៣ ទី១-សេចក្ដីថ្លែងការណ៍ទីក្រុងគូឡាឡាំ ពួរឆ្នាំ២០១៥ ស្ដីពីការបង្កើតសហគមន៍ អាស៊ាន, ទី២-ចុះហត្ថលេខាលើសេចក្ដី ថ្លែងការណ៍ទីក្រុងគូឡាឡាំពួរស្ដីពី អាស៊ានឆ្នាំ២០២៥ រីកចម្រើនទៅមុខ ទាំងអស់គ្នា និងទី៣-ចុះហត្ថលេខាលើ អនុស្សរណៈស្ដីពីការប្រឆាំងការជួញដូរ មនុស្ស ជាពិសេសស្ដ្រីនិងកុមារ ។ ក្រៅ ពីការចុះហត្ថលេខាលើឯកសារទាំង២ ខាងលើគឺមានការអនុម័តលើឯកសារ ចំនួន៧ផ្សេងទៀត ទី១-សេចក្ដីថ្លែងការណ៍ ទីក្រុងគូឡាឡាំពួរស្ដីពីមនុស្សចាស់ ការ ផ្ដល់សិទ្ធិឱ្យមនុស្សចាស់នៅក្នុងអាស៊ាន, ទី២-សេចក្ដីប្រកាសរួមអាស៊ានស្ដីពី បម្រែបម្រួលអាកាសធាតុ, ទី៣-អនុម័ត លើក្របខ័ណ្ឌតំបន់និងផែនការសកម្ម ភាពដើម្បីអនុវត្ដសេចក្ដីថ្លែងការណ៍ ស្ដីពីការពង្រឹងកិច្ចគាំពារសង្គម, ទី៤- សេចក្ដីថ្លែងការណ៍ទីក្រុងគូឡាឡាំពួរ ស្ដីពីការអប់រំថ្នាក់ឧត្ដមសិក្សា, ទី៥- អនុម័តលើផែនការសកម្មភាពតំបន់ ស្ដីពីការលុបបំបាត់អំពើហិង្សាលើស្ដ្រី, ទី៦-អនុម័តលើផែនការសកម្មភាព តំបន់ស្ដីពីការលុបបំបាត់អំពើហិង្សាលើ កុមារ, ទី៧-អនុម័តលើសេចក្ដីថ្លែង ការណ៍ស្ដីពីអាស៊ានក្រោយឆ្នាំ២០១៥ អំពីបរិស្ថាន និងរបៀបវារៈទាក់ទងនឹង បម្រែបម្រួលអាកាសធាតុ ។
ក្រៅពីនេះប្រមុខរដ្ឋ ប្រមុខរាជរដ្ឋា ភិបាលអាស៊ានបានពិភាក្សាផ្លាស់ប្ដូរ មតិទៅលើប្រធានបទជាច្រើនជារួម ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលបាន ស្វាគមន៍ការបង្កើតសហគមន៍អាស៊ាន ឆ្នាំ២០១៥នេះ ។ ក្នុងនោះមានសហ គមន៍សន្ដិសុខនយោបាយសហគមន៍ អាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន សំខាន់គឺឱ្យមានទីផ្សារនិងមូលដ្ឋាន ផលិតកម្មតែមួយ ដើម្បីកាត់បន្ថយ ភាពក្រីក្រ និងធ្វើយ៉ាងណាឱ្យជីវភាព របស់ប្រជាពលរដ្ឋមានការប្រសើរឡើង ជាលំដាប់ និងកាត់បន្ថយគម្លាតនៃការ អភិវឌ្ឍ ព្រមទាំងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពិសេស ការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិ យោគក្នុងតំបន់នេះតែម្ដង ។
តួលេខសំខាន់នៅក្នុងសហគមន៍ អាស៊ានបើមើលចំនួនប្រជាពលរដ្ឋតាម សាសនាវិញគឺ២៤០លាននាក់ក្នុង អាស៊ានអ្នកកាន់សាសនាអ៊ិនស្លាម, ១៤០ លាននាក់កាន់សាសនាព្រះពុទ្ធ, ១៣០ លាននាក់កាន់សាសនាគ្រឹស្ដ និងសាសនា ដទៃទៀត ។ ពាណិជ្ជកម្មពិភពលោក របស់អាស៊ានឡើងតួលេខមួយថ្មីគឺ២,៥៣ លានលានដុល្លារ ក្នុងឆ្នាំ២០១៤ បើ ប្រៀបធៀបនៅឆ្នាំ២០០៧ គឺមានត្រឹម តែ១៣៦,២លានដុល្លារ ឯពាណិជ្ជកម្ម ក្នុងអាស៊ានឡើងដល់៦០៨,៣ពាន់លាន ដុល្លារសម្រាប់ឆ្នាំ២០១៤ ។ ផលិតផល សរុបសម្រាប់បណ្ដាប្រទេសអាស៊ានគឺ មានប្រមាណ២,៥៧លានលានដុល្លារ ឆ្នាំ២០១៤ និងជំរុញឱ្យមានកំណើន ផលិតផលក្នុងស្រុកអាស៊ាននឹងឡើងដល់ ៧ភាគរយថែមទៀតនៅឆ្នាំ២០២៥ ។
លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋ មន្ដ្រីបានបន្ដថា ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋា ភិបាលអាស៊ានទាំងអស់បានប្ដេជ្ញាចិត្ដ ជាថ្មីបន្ដជំរុញឱ្យមានការធ្វើសមាហរណ កម្មអាស៊ាននេះឱ្យកាន់តែស៊ីជម្រៅជាង មុន ជាពិសេសនៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខទៀត ស្ថិតនៅក្រោមសហគមន៍ ដែលនៅសេសសល់ និងបង្កើតផែនការ ការងារទី៣ គំនិតផ្ដួចផ្ដើមដែលគ្រោង ធ្វើនៅឆ្នាំ២០១៦ដល់ឆ្នាំ២០២៥ ។ ក្រៅ ពីនេះប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល អាស៊ានក៏បានផ្លាស់ប្ដូរមតិអំពីបញ្ហា តំបន់ និងអន្ដរជាតិ ជាពិសេសទៅលើ បញ្ហាភេរវកម្ម បញ្ហាសមុទ្រចិនខាង ត្បូង បញ្ហាមជ្ឈិមបូព៌ា បញ្ហាប្រែប្រួល អាកាសធាតុ និងបញ្ហាឆ្លងដែនជាដើម។ នៅឆ្នាំ២០១៦ ប្រទេសឡាវនឹងធ្វើជា ប្រធានអាស៊ាន ហើយបានបញ្ជូនមូល បទរួចហើយពីការប្រែក្លាយចក្ខុវិស័យ ទៅជាការពិតសម្រាប់សហគមន៍ អាស៊ាន ។
បន្ទាប់មកមានកិច្ចប្រជុំអាស៊ាន- ចិនលើកទី១៨ ។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំប្រទេសអាស៊ាន និងចិនបាន កត់សម្គាល់លើឯកសារ២ ទី១-របាយ ការណ៍វឌ្ឍនភាពនៃការអនុវត្ដផែនការ សកម្មភាពឆ្នាំ២០១១-២០១៥ ដើម្បី សន្ដិភាព និងវិបុលភាព ដើម្បីអនុវត្ដ សេចក្ដីថ្លែងការណ៍រួមស្ដីពីភាពជាដៃគូ យុទ្ធសាស្ដ្រអាស៊ាន-ចិន សម្រាប់សន្ដិ ភាព និងវិបុលភាព, ទី២-បានកត់ សម្គាល់ទៅលើផែនការសកម្មភាព ដើម្បីអនុវត្ដសេចក្ដីថ្លែងការណ៍រួមស្ដីពី ភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-ចិន សម្រាប់សន្ដិភាព និងវិបុលភាពឆ្នាំ ២០១៦-២០២០ ។
ប្រទេសចិនបានចាត់ទុកថា ទំហំ ពាណិជ្ជកម្មអាស៊ានធំជាងគេចាប់តាំងពី ឆ្នាំ២០០៩មក រហូតមកដល់ពេលនេះ ទំហំសេដ្ឋកិច្ចចិននៅអាស៊ាននេះធំណាស់ សម្រាប់ចិន អាស៊ានគឺជាពាណិជ្ជកម្មធំ ជាងគេទី៣ ដែលទំហំសេដ្ឋកិច្ចទាំងសង ខាងឡើងរហូតដល់៣.៦៦៥លានដុល្លារ ក្នុងឆ្នាំ២០១៤ ដែលសម្បូរដោយវិនិ យោគទុនបរទេសមកប្រមូលផ្ដុំនៅ អាស៊ាននេះ ។ ឆ្នាំ២០១៤ មានជិត៩ ពាន់លានដុល្លារ ។ អាស៊ាន-ចិនបានឯក ភាពគ្នាធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម ទាំងសងខាងឡើងដល់១ពាន់លានដុល្លារនៅឆ្នាំ២០២០ ។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន -ចិនបានរំលឹកថា ការបង្កើតធនាគារវិនិ យោគរចនាសម្ព័ន្ធអាស៊ីនេះនឹងផ្ដើមក្នុងពេលឆាប់ៗនេះដោយបានឯកភាពគ្នា ជំរុញសេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្ដិ ការសមុទ្រចិនខាងត្បូងធ្វើយ៉ាងណាឱ្យ មានការអនុវត្ដពេលខាងមុខឱ្យមាន ប្រសិទ្ធភាព ។
កិច្ចប្រជុំអាស៊ាន-ឥណ្ឌាលើកទី១៣ បានកត់សម្គាល់ដោយឡែក២ ទី១-របាយការណ៍សង្ខេបពីវឌ្ឍនភាពក្នុង ការអនុវត្ដផែនការសកម្មភាពដើម្បី អនុវត្ដភាពជាដៃគូអាស៊ាននិងឥណ្ឌា សម្រាប់សន្ដិភាព វឌ្ឍនភាព វិបុលភាព ក្នុងឆ្នាំ២០១០-២០១៥ ទី២-ផែនការ សកម្មភាព ភាពជាដៃគូអាស៊ាន-ឥណ្ឌា ដើម្បីសន្ដិភាព វឌ្ឍនភាព វិបុលភាព ឆ្នាំ២០១៦-២០២០ ។ ក្រៅពីនេះក៏បាន ផ្លាស់ប្ដូរមតិគ្នាមួយចំនួនរវាងអាស៊ាន- ឥណ្ឌាទៅលើសក្ដានុពលជាច្រើន ។ ដូច្នេះ ក្នុងន័យនេះអាស៊ាន-ឥណ្ឌាជំរុញឱ្យរដ្ឋ មន្ដ្រីសេដ្ឋកិច្ចទាំងសងខាងពិនិត្យមើល ធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មសេរីរវាង អាស៊ាន-ឥណ្ឌានេះឱ្យបានទទួលលទ្ធផល ច្រើនជាងមុន ។ ប្រមុខរដ្ឋាភិបាលឥណ្ឌា បានសន្យាឱ្យក្រុមភ្នាក់ងារមានមូលនិធិ ១០០លានដុល្លារ ឱ្យមកបណ្ដាក់ទុននៅ អាស៊ាន ។ ប្រមុខរដ្ឋាភិបាលអាស៊ាន- ឥណ្ឌាជំរុញទំហំពាណិជ្ជកម្មអាស៊ាន- ឥណ្ឌាឱ្យឡើងដល់១០០ពាន់លានដុល្លារ នៅពេលខាងមុខនេះ ។
ចំពោះកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី១៨ ក៏បានអនុម័តលើឯកសារ មួយគឺរបាយការណ៍ចុងក្រោយស្ដីពីការ តាមដានផែនការអនុវត្ដអនុសាសន៍ របស់ទស្សនវិស័យអាស៊ី-បូព៌ាលើកទី២ ហើយមានការកត់សម្គាល់លើឯកសារ៣ ទី១-របាយការណ៍វឌ្ឍនភាព, ទី២-ការ អនុវត្ដផែនការការងារនៃសហប្រតិបត្ដិ ការអាស៊ានបូក៣ ឆ្នាំ២០១៣-២០១៧, ទី៣-អនុស្សរណៈនៃបណ្ដាញបញ្ញាជន អាស៊ី-បូព៌ា ។ ក្របខ័ណ្ឌអាស៊ានបូក៣ នេះជាក្របខ័ណ្ឌសំខាន់ណាស់សម្រាប់ អាស៊ាន ជាមូលដ្ឋានមួយដ៏រឹងមាំសម្រាប់ សេដ្ឋកិច្ច ។ ទំហំសេដ្ឋកិច្ចអាស៊ានបូក៣ នេះបានឡើងដល់៧.២៧១ពាន់លាន ដុល្លារ ឆ្នាំ២០១៤កន្លងទៅ ។ លំហូរនៃវិនិ យោគបរទេសក្នុងតំបន់អាស៊ាននេះឡើង ដល់១៦៧ពាន់លានដុល្លារ ។ ក្នុងក្រប ខ័ណ្ឌអាស៊ាន-ចិន-កូរ៉េ-ជប៉ុន ប្រមុខ រដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានបានផ្លាស់ ប្ដូរមតិគ្នាលើបញ្ហាតំបន់មួយចំនួន ដូច ជាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ជាដើម ។ នៅឆ្នាំ២០១៦ ប្រមុខរដ្ឋាភិ បាលអាស៊ានបូក៣បានរំពឹងថា នឹងចុះ ហត្ថលេខាលើអនុស្សរណៈទិដ្ឋាការលើ វិស័យទេសចរណ៍អាស៊ានបូក៣ និងអំពី ការវិភាគឡើងវិញនូវតួនាទីដើម្បីពង្រឹង កិច្ចសង្គ្រោះបន្ទាន់ក្នុងក្របខ័ណ្ឌអាស៊ាន បូក៣ដែលជាយន្ដការមួយសម្រាប់ឱ្យ មានសន្ដិសុខស្បៀង និងកាត់បន្ថយភាព ក្រីក្រក្នុងក្របខ័ណ្ឌអាស៊ានបូក៣ ។ ក្នុង
ន័យនេះសម្ដេចតេជោបានលើកឱ្យមាន មជ្ឈមណ្ឌលអាស៊ាន-ចិន អាស៊ាន- កូរ៉េ អាស៊ាន-ជប៉ុនដើម្បីជំរុញកិច្ចសហ ប្រតិបត្ដិការលើវិស័យ៤មាន ពាណិជ្ជ កម្ម, វិនិយោគ, ទេសចរណ៍ និងវិស័យ វប្បធម៌ក្នុងការផ្លាស់ប្ដូររវាងប្រជាជន ក្នុងក្របខ័ណ្ឌអាស៊ានបូក៣នេះ ។
កិច្ចប្រជុំមួយទៀតគឺជំនួបរវាងថ្នាក់ ដឹកនាំអាស៊ានបូក៣ជាមួយក្រុមប្រឹក្សា សេដ្ឋកិច្ចអាស៊ី-បូព៌ា ។ នេះជាជំនួប លើកទី១ហើយដែលប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាលអាស៊ានបូក៣ក្នុងក្របខ័ណ្ឌ អាស៊ី-បូព៌ានេះ ។ កិច្ចប្រជុំនេះប្រមុខ រដ្ឋាភិបាលបានស្ដាប់របាយការណ៍របស់ ក្រុមប្រឹក្សាធុរកិច្ចអាស៊ី-បូព៌ា ហើយ បានដាក់ជូនថ្នាក់ដឹកនាំអាស៊ានបូក៣ ក្នុងឆ្នាំ២០១៥នេះ។
កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាមេរិកលើកទី៣ ដែលមានលោក ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ចូលរួមផ្ទាល់ ។ កិច្ចប្រជុំកំពូល នេះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិកបានអនុម័តទៅលើ សេចក្ដីប្រកាសរួមស្ដីពីភាពជាដៃគូយុទ្ធ សាស្ដ្រអាស៊ាន-សហរដ្ឋអាមេរិក ដោយបានកត់សម្គាល់ទៅលើឯកសារ២ ទី១-ឯកសាររបាយការណ៍វឌ្ឍនភាពស្ដីពី ការអនុវត្ដផែនការសកម្មភាពអាស៊ាន- សហរដ្ឋអាមេរិកឆ្នាំ២០១១-២០១៥ និង ផែនការសកម្មភាពដើម្បីអនុវត្ដភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិកឆ្នាំ២០១៦ -២០២០ ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន-សហរដ្ឋអាមេរិកបានឯកភាព គ្នាដំឡើងកិច្ចសហប្រតិបត្ដិការអាស៊ាន-សហរដ្ឋអាមេរិកឡើងដល់កម្រិតមួយ ថ្មីជាកម្រិតយុទ្ធសាស្ដ្រដែលមិនធ្លាប់ មានពីមុនមក ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាលអាស៊ានបានទទួលយកការអញ្ជើញ ពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិកដែលគ្រោង ធ្វើនៅឆ្នាំ២០១៦ នៅរដ្ឋកាលីហ្វ័រនីញ៉ា។
កិច្ចប្រជុំកំពូលអាស៊ាន-នូវែលហ្សេ ឡង់ ដើម្បីគម្រប់ខួបអនុស្សាវរីយ៍៤០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ ប្រទេសនូវែលហ្សេឡង់ជាប្រទេសដៃគូ ចាស់របស់អាស៊ាន ។ នៅក្នុងកិច្ចប្រជុំ នេះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-នូវែលហ្សេឡង់បានអនុម័តលើឯកសារមួយស្ដីពីការប្រកាសរួមរបស់ថ្នាក់ដឹកនាំ អាស៊ាន-នូវែលហ្សេឡង់ស្ដីពីខួបអនុ ស្សាវរីយ៍ទី៤០នៃកិច្ចទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ ដោយបានកត់សម្គាល់ ទៅលើឯកសារផ្សេងៗទៀត គឺជាផែន ការសកម្មភាពអាស៊ាន-នូវែលហ្សេឡង់ ដើម្បីអនុវត្ដសេចក្ដីប្រកាសរួមសម្រាប់ ភាពជាដៃគូយុទ្ធសាស្ដ្រឆ្នាំ២០១៦- ២០២០ និងរបាយការណ៍សង្ខេបស្ដីពី សកម្មភាពអាស៊ាន-នូវែលហ្សេឡង់ ដើម្បីអនុវត្ដសេចក្ដីថ្លែងការណ៍រួមស្ដីពី ភាពជាដៃគូទូលំទូលាយអាស៊ាន-នូវែល ហ្សេឡង់សម្រាប់ឆ្នាំ២០១០-២០១៥។
ប្រទេសនូវែលហ្សេឡង់បានបន្ថែម អាហារូបករណ៍និងកម្មវិធីផ្លាស់ប្ដូរនិស្សិតមានឱកាសផ្លាស់ប្ដូរច្រើនជាងមុន ។ នាយករដ្ឋមន្ដ្រីជំរុញឱ្យមានការវិនិយោគ ច្រើនមកបណ្ដាប្រទេសអាស៊ាន ។
នៅក្នុងកិច្ចប្រជុំនេះសម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានលើកចំណុចខ្លៗ ជា ពិសេសបានថ្លែងអំណរគុណដល់រដ្ឋាភិ បាលនូវែលហ្សេឡង់ដែលបានទទួលយកបងប្អូនខ្មែរជាជនភៀសខ្លួនដោយបាន បណ្ដុះបណ្ដាលហើយបានមកជួយអភិវឌ្ឍប្រទេសនៅគ្រាដែលកម្ពុជាកន្លងទៅជួបសង្គ្រាម ។
កិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី ១០ ។ នៅក្នុងនោះប្រទេសទាំង១៨បាន ចូលរួមដែលជាវេទិកាមួយយ៉ាងសំខាន់ នៃបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃ កិច្ចប្រជុំមួយនេះបានអនុម័តទៅលើឯកសារ៧ ទី១-សេចក្ដីថ្លែងការណ៍ទីក្រុង គូឡាឡាំពួរស្ដីពីការរំលឹកខួបអនុស្សាវរីយ៍ លើកទី១០, ទី២-អនុម័តទៅលើសេចក្ដី ថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា ស្ដីពីចលនាសកលនិយមកណ្ដាល, ទី៣-ការអនុម័តទៅលើសេចក្ដីប្រកាសនៃ កិច្ចប្រជុំកំពូលអាស៊ី-បូព៌ា ស្ដីពីការលើក កម្ពស់កិច្ចសហប្រតិបត្ដិការលើលំហ សមុទ្រ, ទី៤- ការអនុម័តទៅលើសេចក្ដី ប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា ស្ដីពីការប្រឆាំងភាពហិង្សា ជ្រុលនិយម, ទី៥- ការអនុម័តទៅលើសេចក្ដីប្រកាស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាស្ដីពីបញ្ហា ពាក់ព័ន្ធសន្ដិសុខនិងការប្រើប្រាស់បច្ចេក វិទ្យាព័ត៌មានទូរគមនាគមន៍, ទី៦-ការ អនុម័តទៅលើសេចក្ដីប្រកាសនៃកិច្ចប្រជុំ កំពូលអាស៊ី-បូព៌ាស្ដីពីការលើកកម្ពស់ សន្ដិសុខសុខាភិបាលតំបន់អាស៊ានស្ដីពីជំងឺឆ្លងដែលមានសក្ដានុពលអាចរីកដុះដាលយ៉ាងខ្លាំង និងទី៧-អនុម័តលើផែន ទីបង្ហាញផ្លូវរបស់ថ្នាក់ដឹកនាំអាស៊ី-បូព៌ា ស្ដីពីការលុបបំបាត់ជំងឺគ្រុនចាញ់ ។
ក្រៅពីនេះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិ បាលបានផ្លាស់ប្ដូរមតិគ្នាអំពីបញ្ហា សមុទ្រចិនខាងត្បូង, បញ្ហាឧបទ្វីបកូរ៉េ, ការទទួលស្គាល់នូវលទ្ធផលនៃកិច្ចប្រជុំ ប្រទេស២០ និងឧបទ្វីបកូរ៉េ ។
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើក ទី១៨ ។ កិច្ចប្រជុំនេះគឺកត់សម្គាល់ទៅ លើរបាយការណ៍ស្ដីពីវឌ្ឍនភាពផែនការសកម្មភាពអាស៊ានជប៉ុនឆ្នាំ២០១១-២០១៥និងការអនុវត្ដផែនការនៃសេចក្ដីប្រកាសក្នុងវិស័យអាស៊ាន-ជប៉ុន ស្ដីពី មិត្ដភាព កិច្ចសហប្រតិបត្ដិការ ។ កន្លង មកជប៉ុនបានផ្ដល់ហិរញ្ញប្បទានមួយចំនួន ហើយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ចំពោះវិភាគទានរបស់ជប៉ុន ១១០ពាន់លានដុល្លារសហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីចូលរួម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយគុណភាពនៅអាស៊ាន ។ ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ានបានកត់សម្គាល់ស្ដីពីការចេញផ្សាយថ្មីរបស់ជប៉ុនសម្រាប់ស្ថិរ ភាពសន្ដិសុខនៅក្នុងតំបន់និងអន្ដរជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន ថ្លែងនៅក្នុងកិច្ចប្រជុំនេះដោយបានគាំទ្រនូវច្បាប់ថ្មីរបស់ជប៉ុន ព្រោះកន្លងមក ជប៉ុនបានដើរតួនាទីរួចស្រេចទៅហើយ នៅឆ្នាំ១៩៩២-៩៣ ដោយបានបញ្ជូន កងទ័ពមួកខៀវក្រោមឆត្រអង្គការសហ ប្រជាជាតិ ។
សម្ដេចតេជោបានលើកឡើងផងដែរអំពីភាពជាដៃគូរបស់ជប៉ុន, ការអភិវឌ្ឍ រចនាសម្ព័ន្ធ, ការវិនិយោគសម្រាប់ អនាគតអាស៊ី ក្នុងនោះជប៉ុនបានបណ្ដាក់ ទុន១១០ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ សម្ដេចតេជោបានថ្លែង អំណរគុណជប៉ុនដែលគាំទ្រកិច្ចសហ ប្រតិបត្ដិការមេគង្គជប៉ុនដែលផ្ដល់ ជំនួយ៧៥០លានយ៉េន(yen)សម្រាប់ ៣ឆ្នាំខាងមុខ ។
កិច្ចប្រជុំអាស៊ាន-កូរ៉េលើកទី១៧។ នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋ រដ្ឋាភិបាល អាស៊ាននិងប្រមុខរដ្ឋាភិបាលកូរ៉េបាន អនុម័តកត់សម្គាល់ទៅលើរបាយការណ៍ជាសំខាន់ស្ដីពីសកម្មភាពអាស៊ាន-កូរ៉េ ដើម្បីអនុវត្ដសេចក្ដីថ្លែងការណ៍រួមភាព ជាដៃគូយុទ្ធសាស្ដ្រសម្រាប់សន្ដិភាព វិបុលភាព២០១១-២០១៥ និងសម្រាប់ ឆ្នាំ២០១៦-២០២០ ។ កូរ៉េនិងអាស៊ាន ជាដៃគូវិនិយោគដ៏សំខាន់ដែលអាស៊ាន និងកូរ៉េធ្វើយ៉ាងណាឱ្យកើនឡើងដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០២០ ។ អាស៊ានស្វាគមន៍ការគាំទ្ររបស់កូរ៉េ ចំពោះដំណើរការមជ្ឈមណ្ឌលសម្រប សម្រួលអាស៊ានសម្រាប់មនុស្សធម៌ ។
ដោយសារឆ្នាំនេះកម្ពុជាបានទទួល ឋានៈជាអ្នកសម្របសម្រួលអាស៊ាន-កូរ៉េក្នុងរយៈពេល៣ឆ្នាំ២០១៥-២០១៨។ ក្នុងក្របខ័ណ្ឌនេះសម្ដេចតេជោបានលើកឡើងថាអាស៊ាននិងកូរ៉េត្រូវជំរុញការអនុវត្ដវិស័យអាទិភាពមួយចំនួន ពិសេស ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម ការ អភិវឌ្ឍនៃសហគ្រាសតូច-មធ្យម ការ តភ្ជាប់អាស៊ាននិងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ជំរុញវិស័យអប់រំ វិទ្យា សាស្ដ្របច្ចេកទេស ។
ជាចុងក្រោយកិច្ចប្រជុំអង្គការសហ ប្រជាជាតិលើកទី៧និងកិច្ចប្រជុំកំពូល អាស៊ាន ។ ប្រមុខរដ្ឋាភិបាលអាស៊ាននិង លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានកត់សម្គាល់នៅពីលើរបាយការណ៍ ជាដៃគូទូលំទូលាយរវាងអាស៊ាន-អង្គការ សហប្រជាជាតិ ឆ្នាំ២០១៣-២០១៥ ដែលត្រូវបានដាក់រួមគ្នាដោយអគ្គលេខា ធិការអាស៊ាននិងអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ឆ្នាំ២០១៥ជាខួប លើកទី៧០នៃការបង្កើតអង្គការសហ ប្រជាជាតិ ។
បន្ទាប់មកជំនួបទ្វេភាគីរវាងសម្ដេចតេជោជាមួយនាយករដ្ឋមន្ដ្រីទោះបីមានរយៈពេលខ្លីក៏ដោយជាទម្លាប់សម្ដេច តេជោតែងតែឆ្លៀតជួបសម្ដែងការគួរសម ។ ក្នុងនោះលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ដ្រីជប៉ុនបានប្រកាសថា រដ្ឋា ភិបាលជប៉ុននឹងផ្ដល់កម្ចីសម្បទាន១៥០លានដុល្លារសម្រាប់ការអភិវឌ្ឍផ្លូវជាតិលេខ៥ភ្នំពេញ-ប៉ោយប៉ែត ។
ក្នុងជំនួបមួយផ្សេងទៀតសម្ដេច តេជោបានជួបជាមួយនាយករដ្ឋមន្ដ្រី អូស្ដ្រាលីដែលក្នុងជំនួបនោះផ្ដោត៣ ចំណុច ទី១-ការជំរុញឱ្យមានកំណើន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ, ២-ការបន្ដអនុវត្ដកិច្ចព្រមព្រៀង ជនអន្ដោប្រវេសន៍ និង៣-គឺការអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្ដ្រីទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី ។
សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចតែងតែកៀរគរអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជា ។ រីឯបញ្ហាបន្ដ អនុវត្ដកិច្ចព្រមព្រៀងជនអន្ដោប្រវេសន៍នោះគឺអ្នកដែលមករស់នៅកម្ពុជាគឺឈរលើគោលការណ៍ស្ម័គ្រចិត្ដ ។ រីឯការ អញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលីនោះ សម្ដេច តេជោទទួលយកការអញ្ជើញហើយនឹង ធ្វើទស្សនកិច្ចនៅអូស្ដ្រាលីនាពេលខាង មុខ ៕
ដោយ៖ ហេង សូរិយា