ទោះមានទំនាក់ទំនងប្រសើរជាមួយរុស្ស៊ីតែអឺរ៉ុបបន្តដាក់ទណ្ឌកម្មបន្ថែម៦ខែទៀត

ចែករំលែក៖

រយៈពេលកន្លងមក ប្រទេសមួយចំនួននៅតំបន់អឺរ៉ុបបានបង្កើនទំនាក់ទំនងជា មួយរុស្ស៊ី ក្រោយពេលដែលអាមេរិកបាន ដំឡើងពន្ធទៅលើប្រទេសតំបន់អឺរ៉ុប ក៏ដូច ជាហាមប្រាមអឺរ៉ុប ទិញប្រេងពីអីុរ៉ង់ទាំងនោះហើយធ្វើឲ្យប្រទេសមួយចំនួនចាំបាច់ត្រូវតែងាកទៅរករុស្ស៊ីវិញ ។

ក៏ប៉ុន្តែអឺរ៉ុប នៅតែបន្តបន្ថែមទណ្ឌកម្មទៅលើរុស្ស៊ីដដែល ក្នុងរយៈពេល ៦ខែបន្ត ទៀត ។ សារព័ត៌មាន Sputnik បានផ្សាយ ថា ប្រទេសជាសមាជិកសហគមន៍អឺរ៉ុប​ទាំង ២៨ប្រទេស បានឯកភាពបន្តដាក់ ទណ្ឌកម្មលើរុស្ស៊ីបន្ថែម៦ខែទៀត ។

ប្រភពព័ត៌មានបានឲ្យដឹងថា តំណាង បណ្តាប្រទេសអឺរ៉ុបបានយលព្រម បន្តដាក់ទណ្ឌកម្មរុស្ស៊ីនៅក្នុងកិច្ចប្រជុំ ប្រទេស ជាសកមាជិក ។ កន្លងមក អាមេរិក បាន ប្រកាសពីហេតុផលដែលត្រូវដាក់ទណ្ឌ កម្មរុស្ស៊ីបន្ថែម គឺជាប់ពាក់ព័ន្ធនឹងការបំពុល អតីតចារកម្មរុស្ស៊ី Sergei Skripalនិងកូនស្រីYuliaប៉ុន្តែរុស្ស៊ីបានច្រាលចោលការចោទប្រកាន់ទាំងនោះ។

ក្រៅពីនេះ អឺរ៉ុបក៏បានចោទប្រកាន់រុស្ស៊ី បំពានដែនអធិបតេយ្យរបស់អ៊ុយក្រែន ដោយអឺរ៉ុបបានដាក់ទណ្ឌកម្ម តាំងពីខែ មីនាឆ្នាំ២០១៤ រួចបន្តពន្យារទណ្ឌកម្ម រហូតមកទល់ពេលនេះ ដោយពន្យាម្តង ៦ខែ ។ បច្ចុប្បន្នមានពលរដ្ឋរុស្ស៊ី ដល់ទៅ ១៥៤នាក់ និងអង្គការស្ថាប័ន៤៤ រងការ ដាក់ទណ្ឌកម្ម។

ទំនាក់ទំនងរវាង រុស្ស៊ីនឹងអឺរ៉ុបកាន់តែអាក្រក់ក្រោយមានរដ្ឋប្រហារនៅរដ្ឋធានី Kiew ប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ។ ប៉ុន្តែ ទំនាក់ទំនងកាន់តែ តានតឹងនោះគឺក្រោយពេលពលរដ្ឋ តំបន់ គ្រីមៀ បានបោះឆ្នោតប្រជាមតិចាកចេញពីអ៊ុយក្រែនទៅចូលជាមួយរុស្ស៊ី។

បណ្តាប្រទេសលោកខាងលិច មិន ទទួលស្គាល់ការដាក់បញ្ចូល តំបន់គ្រីមៀក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនោះឡើយ ។ លោកខាងលិចបានចោទប្រកាន់ រុស្ស៊ីថា​បំពានច្បាប់អន្តរជាតិ ដោយបានសម្រេច ដាក់ទណ្ឌកម្មរុស្ស៊ី រហូតមកទល់ពេលនេះ ។ ប៉ុន្តែរុស្ស៊ីបានច្រាលចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយរុស្ស៊ី ធ្វើតាមការ សម្រេចរបស់ពលរដ្ឋគ្រីមៀតែប៉ុណ្ណោះ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print