កម្លាំងចម្រុះស្រុកបាកានចុះពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកបាកានរួមមាន នគរបាល កងរាជអាវុធហត្ថ រដ្ឋបាលជលផល មន្ត្រីសហគមន៍នេសាទ បានសហការចុះត្រួតពិនិត្យការនេសាទការប្រើប្រាសនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈនារដូវនេះជារដូវបិទនេសាទ ដែលច្បាប់បានហាមឃាត់ ដោយបានធ្វើកិច្ចសន្យាឲ្យជនប្រព្រិត្តរុះរើខ្លួនឯងត្រឹមរយៈ ៥ថ្ងៃ ។

ប្រតិបត្តិការរបស់កម្លាំងចម្រុះស្រុកខាងលើចាប់ផ្ដើមធ្វើនាព្រឹករហូតដល់រសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកទន្លេមាត់ព្រៃរនាម ត្រង់ចំណុចទំនប់តាបុិច ស្ថិតក្នុងភូមិស្ដុកឃ្លោក ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចម្រុះចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជាក់ស្ដែងឃើញមានការនេសាទដោយប្រើប្រាសនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ប្រភេទស្បៃមុង ដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ជាដាច់ខាត ក្នុងនោះកម្លាំងបានស្រាវជ្រាវ និងស្វែវរកម្ចាស់(ប្រព្រិត្ត) ដើម្បីចូលរួមស្ដាប់ការណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទបែបនេះ ព្រោះរដូវនេះជារដូវបិទនេសាទ (ត្រីមេពូជពងកូន) ហើយក្រុមអ្នកនេសាទសុំរុះរើដោយខ្លួនឯងត្រឹមរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៧.៨.៩ខែកញ្ញា ឆ្នាំ២០១៨ នេះ បើពុំដូច្នេះទេនោះនឹងមានវិធានការផ្សេងទៀត ។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការងារកិច្ចសន្យា ដែលក្រុមអ្នកនអ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលសុំរុះរើដោយខ្លួនឯងបានចំនួន ៥នាក់ ទី១ ឈ្មោះ យឿន សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែរបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ទី២ ឈ្មោះ ឡុង ប៉ូ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែរបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ជា(មេភូមិព្រែកក្រ) ទី៣ ឈ្មោះ វ៉ាត សឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែរបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ជាប្រធានសហគមន៍(ព្រែកក្រ) ទី៤ ឈ្មោះ សន ដារ៉ា ហៅមោង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែរបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន និងទី៥ ឈ្មោះ ហួត ធួត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែរបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដ ដែលបន្តទៀតថា រយៈពេលការចុះត្រួតពិនិត្យជាក់ស្ដែង ដោយម្ចាស់ប្រព្រិត្តនូវឧបករណ៍ច្បាប់ហាមឃាត់សំណូមពរសុំរុះរើដោយខ្លួនឯង មានការឯកភាពពីលោកមេឃុំអូរតាប៉ោង កម្លាំងចម្រុះស្រុកបាកានចុះត្រួតពិនិត្យទាំងអស់ និងមន្ត្រីជំនាញរដ្ឋបាលជលផល បានធ្វើកំណត់ហេតុកិច្ចសន្យារុះរើក្នុងរយៈពេលត្រឹមចំនួន ៥ថ្ងៃទៀតឲ្យអស់៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print