ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ភរិយា ព្រមទាំងបុត្រ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកង រាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ដំឡេងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ។
សូម ឯកឧត្តម មានសុខភាពល្អបរិបូណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន រុងរឿងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕