ជិះម៉ូតូលឿនពេក ជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីបាឡែន បាក់កស្លាប់​ភ្លាមៗ

ចែករំលែក៖

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាក់កស្លាប់ គួរឲ្យ​អាណោចអាធ័ម​ បន្ទាប់ពីម៉ូតូឌ្រីមសង់ក្នុងល្បឿន វ៉ាជែង​ ខ្វះការប្រុងប្រយ័ត្ន​ ចូលផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តកាមរីបាឡែន ពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០៣នឹង២០នាទីរសៀល​ ថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងលាវ​ ឃុំរវៀង​ ស្រុកបាទី​ ខេត្តតាកែវ​ ។

ជនរងគ្រោះ(សព)ឈ្មោះ ធឿន​ កុសល ភេទប្រុស អាយុ២៥ឆ្នាំ មុខកម្មកររោងចក្រ រស់នៅម្ដុំទន្លេបាទី​ ខេត្តតាកែវ មានប្រពន្ធនៅស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល​។ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AS-9837។

បើតាមសម្ដីមិត្តភ័ក្តដែលធ្វើដំណើរទៅជាមួយគ្នាតែជិះម៉ូតូផ្សេងគ្នា បានរៀបរាប់​ប្រាប់អោយ ដឹងថា នៅមុនពេលកើតហេតុ​ រូបគេនិងជនរងគ្រោះ បើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ធ្វើដំណើរត្រលប់មកពីជូនមិត្តភ័ក្តទៅយកខោរអាវ​ បំណងទៅធ្វើការវិញ ខណៈពេលមកដល់កន្លែងកើត ជនរងគ្រោះ​បានវ៉ាជែងចូលផ្លូវម្ខាងទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារីបាឡែន ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2S-3779 ដែលកំពុងបើកទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នាពីជើងទៅត្បូង ក៏បុកចំពេញទំហឹងតែម្ដង បណ្តាលឲ្យជនរងគ្រោះហោះផ្លោងបោកផ្ទប់និងកញ្ចប់រថយន្តរួចធ្លាក់បោកនឹងថ្នល់ បាក់កស្លាប់ គួរឲ្យ​អាណោចអាធ័ម នៅកន្លែងកើតហេតុតែម្ដង​ ។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញស្រុកបាទី ចុះមកធ្វើការវាស់វែង​នឹងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print