អាមេរិកនឹងការពារកោះតៃវ៉ាន់បើមានការវាយប្រហារពីចិន

ចែករំលែក៖

កាលពេលថ្មីៗនេះ អាមេរិកមានសកម្មភាពជាច្រើនបង្ហាញឲ្យឃើញថា អាមេរិកមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយកោះតៃវ៉ាន់ ។ ជាមួយគ្នានេះដែរ ចិន កាន់តែដាក់គំនាបទៅលើកោះតៃវ៉ាន់ចាប់តាំងពី លោកស្រី Tsai Ing Wen ឡើងកាន់ អំណាចដឹកនាំតៃវ៉ាន់ចាប់តាំងពីឆ្នាំ២០១៦មក។

ក្នុងរយៈពេលមិនដល់៣ឆ្នាំ ផង មានប្រទេសដល់ទៅ៥បានសម្រេចកាត់ផ្តាច់ ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ងាកទៅរកចិនដីគោកវិញ ក្នុងនោះមាន ប្រទេស Principe ,Panama, Dominica Republic , Burkina Faso និង El Salvador ។

បច្ចុប្បន្ន កោះតៃវ៉ាន់ នៅមានសម្ពន្ធមិត្ត ការបរទេស តែ១៧ប្រទេសប៉ុណ្ណោះ ។ ជាមួយគ្នានេះ ប្រទេសមួយចំនួនទៀត កំពុងកែប្រែទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយចិន ហើយអាចនឹងបន្ត កាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ក៏ថាបាន។

ប្រឈមនឹងគំនាបកាន់តែខ្លាំងពីចិនដីគោក លោកស្រី Tsai Ing Wen ជាច្រើន លើកបានអំពាវនាវ ដល់ប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងការបរទេសជាមួយតៃវ៉ាន់ បង្កើនការសមគ្គី ជាមួយតៃវ៉ាន់ ទប់ស្កាត់គំនាបពីចិន និងការពារតម្លៃសេរី ភាព រួមគ្នា។

កាលពីខែសីហាកន្លងមក លោកស្រី Tsai Ing Wen បានអំពាវនាវឲ្យពិភពលោក និងអាមេរិកគាំទ្រកោះតៃវ៉ាន់ ។លោកស្រី​បញ្ជាក់ថា «ការពារកោះតៃវ៉ាន់ គឺការពារ សេរីភាព និងតម្លៃប្រជាធិបតេយ្យ។

ក្នុងពេលជាមួយគ្នានេះដែរអាមេរិករក្សាទំនាក់ទំនងដៃគូជាមួយកោះតៃវ៉ាន់ ប៉ុន្តែ មិនមានទំនាក់ទំនងការបរទេសនោះទេ ។ រយៈពេលចុងក្រោយនេះ អាមេរិក បាន បង្ហាញពីគោលបំណង បំពេញទៅតាម សំណើរបស់លោកស្រីប្រធានាធិបតី។ កន្លងមក អាមេរិក បានកោះហៅ មន្ត្រីទូត ៣ប្រទេសដែលបាន កាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយកោះតៃវ៉ាន់ ទៅជួប ពិភាក្សា។

នៅថ្ងៃទី៧ ខែកញ្ញានេះ ក្រសួងការ បរទេស អាមេរិក បានប្រកាសថា មន្ត្រី ស្ថានទូតនៅ៣ប្រទេស គឺ Dominica ,El Salvador និង Panama ត្រូវបានកោះហៅ មកអាមេរិកវិញ ដោយសារតែ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ងាកទៅរកចិន ។

អាមេរិក បានបង្ហាញពីការគាំទ្រកោះ តៃវ៉ាន់ ដោយសារតែតៃវ៉ាន់ បានទិញអាវុធ ជាច្រើនពីអាមេរិក ។ មិនតែប៉ុណ្ណោះ អាមេរិកបានប្រើប្រាស់កោះតៃវ៉ាន់ ដើម្បី ទប់ទល់នឹងឥទ្ធិពលរបស់ ចិននៅក្នុង តំបន់ផងដែរ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print