នគរបាលស្រុកចំការលើឃាត់មនុស្ស៤នាក់ ដកហូតថ្នាំញៀន៨កញ្ចប់ និងឧបករណ៍មួយចំនួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនសង្ស័យ៤នាក់ ដែលជាប់ពាក់ព័ន្ធជួញដូរថ្នាំញៀន ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញស្រុកចំការលើ ស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួន កាលពីវេលា១៤និង៣០ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ កម្លាំងបានតាម ដាន និងស្រាវជ្រាវកន្លង រហូតចេញប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនបាន៤នាក់រួមមាន ៖ ១-ឈ្មោះ ម៉េង ឆេងហាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម , ២-ឈ្មោះ ណោ ចន្ធូ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិវារីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម , ៣-ឈ្មោះ ឆេង អាន ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម , ៤-ឈ្មោះ គង់ នូវិន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងក្រង់ ឃំុស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

មន្ត្រីដដែលថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមានម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន៨កញ្ចប់តូច និងទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកចំការ លើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print