ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ប្រើហិង្សាលើសង្សារខ្លួនក្នុងសណ្ឋាគារឡឺម៉ុង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជនជាតិចិនម្នាក់ បានស្រែកទ្រហោយំបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវក៏ដូចជាបុគ្គលិកក្នុងសណ្ឋាគារយីហោ ឡឺម៉ុង ខណៈបុរសជាសង្សារជនជាតិចិនដូចគ្នា បានប្រើអំពើហិង្សាដោយវាយទាត់ ធាក់​ បណ្តាលឲ្យរបួសទ្រមខ្លួន ហើយម្ចាស់សណ្ឋាគារ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តគមន៍ ឃាត់ខ្លួនបុរសដៃដល់យកទៅប៉ុស្តិ៍សម្ថកិច្ចបឹងកេងកងទី២ ខណ្ឌចំការមនភ្លាមៗ ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសណ្ឋានគារយីហោ ឡឺ ម៉ុង តាមបណ្តោយផ្លូវ១៤៣ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនជនរងគ្រោះ២នាក់ ទទួលដំណឹងថា បុរសជនជាតិចិនដែលជាសង្សាររបស់នារីរងគ្រោះ បានវាយធ្វើបាបនាងនៅក្នុងសណ្ឋាគារឡឺម៉ុងខាងលើនេះ ហើយបងប្អូនជនរងគ្រោះនោះបានមកប្តឹងឲ្យសមត្ថកិច្ចទៅដោះស្រាយនៅក្នុងសណ្ឋាគារភ្លាមៗផងដែរ ។ លុះពេលដែលសមត្ថកិច្ចនិងបងប្អូននារីរងគ្រោះទៅដល់សណ្ឋាគារ ហើយបានឡើងទៅហៅ បុរសជនជាតិចិននិងនារីរងគ្រោះឲ្យចុះមកក្រោម ដើម្បីនិយាយដោះស្រាយគ្នា ស្រាប់តែបុរសជនជាតិចិនរូបនោះ(ជនដៃដល់)ឃើញសមត្ថកិច្ចហើយ នៅតែមិនខ្លាចសមត្ថកិច្ចទៀត ក៏បានវាយទៅលើនារីរងគ្រោះមួយដៃបន្ថែមទៀត ទើបសមត្ថកិច្ចឃើញជាក់ស្តែងដូចច្នេះចាប់វាយខ្នោះបញ្ជូនយកទៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ដើម្បីសួរនាំតែម្តង ។

បច្ចុប្បន្នបុរសជនជាតិចិនដៃដល់រូបនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី២ បញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print