ព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបោះឆ្នោតជ្រើសតាំងសមាជិកបំពេញបន្ថែម គណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ បានបោះឆ្នោតជ្រើសតាំង បំពេញបន្ថែម សមាជិកគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី ១នីតិកាលទី ៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតអនុម័តសំណើរសុំជ្រើសតាំងបំពេញបន្ថែម សមភាព ក្នុងគណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាលើកទី ១នីតិកាលទី ៦ ដោយមានសមាជិករដ្ឋសភាចំនួន ១១៥រូបចូលរួម។

នៅក្នុងសម័យប្រជុំនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសសមាជិក គណៈកម្ម​ការជំនាញរដ្ឋសភាទាំង១០ ក្រោយពេលបោះឆ្នោតរួច រួមមាន គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទាំង រដ្ឋសភា ព្រឹទ្ធសភាមានសមាជិកចំនួន ៨រូប ។ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនគារ និងសវនកម្ម មានសមាជិកចំនួន៧ រូប ។ គណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹកមានសមាជិកចំនួន៧ រូប។

គណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈមានសមាជិកចំនួន ៧រូប និង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានមានសមាជិកចំនួន៧ រូប ។ គណៈកម្មការនីតិកម្ម និងយុត្តិធម៌មានសមាជិកចំនួន ៧ រូប។ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍មានសមាជិកចំនួន ៧ រូប។ គណៈកម្មការសាធារណៈការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់សមាជិកចំនួន ៧រូប ។ និងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយមានសមាជិកចំនួន៧ រូប។

នៅក្នុងគណៈកម្មការជំនាញនីមួយៗនៃរដ្ឋសភាត្រូវដឹកនាំដោយប្រធាន១រូប អនុប្រធាន ១រូប លេខាធិការ ១រូប និងមានសមាជិកចំនួន ៧ ឬ ៨រូបសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print