ចំនួនការគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូងកើនឡើងខ្ពស់ ក្រោយទស្សនកិច្ចកូរ៉េខាងជើង

ចែករំលែក៖

ក្រោយដំណើរទស្សនកិច្ចកូរ៉េខាងជើងចំនួនពលរដ្ឋគាំទ្រ ប្រធានាធិបតីម៉ូនជេអ៊ីន កើនឡើងខ្ពស់ បំផុតមិនធ្លាប់មាន ជាច្រើនខែកន្លងមក។

សារព័ត៌មានយ៉ុនហាប់ផ្សាយថា តាមលទ្ធផលស្រាវជ្រាវ ស្ទងមតិលើពលរដ្ឋកូរ៉េខាងត្បូអ ដែលបានប្រកាសនៅថ្ងៃទី ២០ខែកញ្ញានេះ បង្ហាញឲ្យឃើញ​ថា ប្រធានាធិបតីម៉ូនជេអីន ទទលបានការគាំទ្រខ្ពស់ ពីពលរដ្ឋ ដោយមានការគាំទ្រកើនឡើង៥៩,៤ភាគរយ គឺខ្ពស់ជាងកាលពីសប្តាហ៍កន្លងមកដល់ទៅ ៦,៣ភាគរយ។

តាមការលើកឡើងរបស់ក្រុមហ៊ុនស្ទងមតិ​ មូលហេតុ​ធ្វើឲ្យពលរដ្ឋ គាំទ្រ កាន់តែខ្ពស់នោះគឺដោយសារតែ​ ទទួលបានលទ្ធផលល្អនៅក្នុងជំនួបពិភាក្សា​ជាមួយមេដឹកនាំកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង​។  នៅមុនពេល ទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង លោកម៉ូនជេអ៊ីន ទទួលបានការគាំទ្រ​តែ ៥២,២ភាគរយប៉ុណ្ណោះ ។

គណបក្ស ប្រជាធិបតេយ្យ នៅតែទទួលបានការគាំទ្រខ្ពស់ ដោយមានការគាំទ្រ​ដល់​៤៥,១ភាគរយ​ ។ ចំណែកគណបក្ស ប្រឆាំងវិញ មានការគាំទ្រ ១៧,៤ភាគរយ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ ក្រោយពេលពិភាក្សា នៅកូរ៉េខាងជើងទទួលបានជោគជ័យ​ រវាងមេដឹកនាំកូរ៉េទាំងពីរ  ពេលនេះ អាមេរិក ក៏បានបង្ហាញពីការគាំទ្រ អបអរសាទរដល់លទ្ធផលទាំងនោះ ។ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍​​ចំពោះការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយ​​ទីក្រុង​ព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំ​កំពូលអន្តរកូរ៉េ​ ហើយលោក​បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​បានត្រៀមរួច​ជា​ស្រេច ដើម្បីចាប់ផ្តើម​កិច្ចចរចាភ្លាមៗ​តែម្តងដោយមិនបង្អង់​យូរឡើយ ដើម្បីសម្រេច​គោលដៅ​នៃការរំសាយ​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ នៅឆ្នាំ២០២១។

លោក Pompeo បានឲ្យដឹងថា រូបលោកទើបតែបានជជែកពិភាក្សាតាមទូរស័ព្ទ ជាមួយ​រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង និងបានឆ្លៀត​ឱកាសអញ្ជើញសមភាគីកូរ៉េខាងជើង​របស់លោក ឲ្យមកជួបមុខគ្នាផ្ទាល់នៅឯទីក្រុងញូ យ៉កនាសប្តាហ៍ក្រោយនេះ ក្នុងឱកាសនៃការ​បើកមហាសន្និបាតនៃអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍របស់លោក Pompeo ត្រូវបានធ្វើឡើង​បន្ទាប់ពីប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមថា​នឹងធ្វើទស្សនកិច្ចជា​ប្រវត្តិសាស្រ្ត ទៅកាន់ទីក្រុងសេអ៊ូល​នាពេលឆាប់ៗ ហើយព្រមបិទ​ទីតាំង​ធ្វើតេស្តមីស៊ីល​ នៅចំពោះ​​មុខក្រុមអ្នក​ត្រួតពិនិត្យអន្តរជាតិ ក្នុងជំនួបកំពូលលើក​ទីបី​ជាមួយ​​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅព្យុងយ៉ាង។

នៅថ្ងៃទីពីរនៃ​កិច្ចប្រជុំ​​កំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅ​ទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និង​មេដឹក​នាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាល​ប្រទេសទាំងពីរ​បានឈាន​​ដល់ការព្រមព្រៀង​ចេញ​សេចក្តីថ្លែងការណ៍​​រួម ព្រមទាំងការ​ចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀងស្តីពីបញ្ហា​យោធាផងដែរ ។

នៅក្នុងសេចក្តី​ថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្ត​គ្រាប់រ៉ុក្កែតរបស់ខ្លួន​នៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រ​នុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)

បន្ថែមពីនេះ​លោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរ​​បាន​ឯកភាពគ្នា​ប្តេជ្ញាបង្កើនកិច្ច​ប្រឹងប្រែង ដើម្បីលុបបំបាត់​អាវុធនុយក្លេអ៊ែរចេញពី​ឧបទ្វីបកូរ៉េ។

សម្រាប់កិច្ចព្រមព្រៀង​យោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ព​រៀងៗខ្លួនចេញពីតំបន់​​ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យ​មានការកាន់អាវុធ​នៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើត​តំបន់គ្មានការធ្វើសមយុទ្ធយោធា​​មួយ​ថែមទៀត​ ​ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រ​លឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។

ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាង​ក៏បានព្រមព្រៀង​បញ្ជូនក្រុម​អត្តពលិករួមគ្នា ឲ្យទៅប្រកួត​ក្នុង​កីឡា អូឡាំពិកឆ្នាំ២០២០ និង​ដាក់សំណើរួម​ដើម្បីសុំធ្វើជាម្ចាស់ផ្ទះ​ នៃកីឡាអន្តរជាតិ​នេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមាន​ថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរ​បន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនង​ប្រសើរឡើងវិញ​​រវាងបងប្អូន​កូរ៉េទាំងពីរ ដែលសហគមន៍​អន្តរជាតិចង់ឃើញ​ជាយូរណាស់​មកហើយ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើថា ការប្រឈមមុខតានតឹងដាក់គ្នា ជិត​៧០ឆ្នាំកន្លងមក រវាង «បងប្អូនបង្កើតកូរ៉េ» ដល់ពេលដែលត្រូវ បង្រួបបង្រួបផ្សះផ្សា​ ទំនាក់ទំនង ជួយដល់ពលរដ្ឋកូរ៉េទាំងពីរ អាចបញ្ចប់ពីការកាត់ផ្តាច់ ទំនាក់ទំនង ។ នៅពេល អានាគត់ នឹងមិនមានជំនួប នៃការបែកបាក់គ្រួរសារកើតឡើងទៀតឡើង ដោយពលរដ្ឋកូរ៉េទាំងពីរ អាចធ្វើដំណើរចុះឡើង និងគ្នាបាន អាចទៅសួរសុខទុក្ខ បងប្អូន សាច់ញ្ញាត្តិដោយផ្ទាល់ ។

អ្វីដែលគួរឲ្យចាប់អារម្ភនាពេលនេះ គឺមេដឹកនាំប្រទេសទាំងពីរបាន ព្រមព្រៀង បង្កើតចរាចរណ៍ផ្លូវដែក និងផ្លូវគោក ប្រទេសទាំងពីរ ដើម្បីជារឿងងាយស្រួល​នោក្នុងការដឹកជញ្ជូន​ ទាំង មនុស្សនិងពលរដ្ឋ ។

ពលរដ្ឋកូរ៉េខាងជើង បានបង្ហាញពីភាពសម្បាយរីករាយយ៉ាងខ្លាំង  ពេលដែលនយោបាយទំនាក់ទំនងប្រទេស កូរ៉េខាងជើង បានបើកជំហរជាមួយពិភពលោក ។ ក្នុងពេលដ៏ខ្លី ភាពក្រីក្រនឹងមិនមាននៅក្នុងប្រទេសកូរ៉េ ខាងជើងទៀតឡើយ​ ក្រោយពេលរួចផុតពីទណ្ឌកម្ម របស់អាមេរិក និងអង្គការសហប្រជាជាតិ​។

មេដឹកនាំកូរ៉េខាងជើង ក៏បានប្តេជ្ញាថា និង បញ្ចប់ កម្មវិធីបរមាណូ មីស៊ីល ឈានដល់សន្ធិសញ្ញាសន្តិភាព ជាមួយអាមេរិក ក្នុងអាណាត្តិរបស់ លោកត្រាំតែម្តង មិនអាចអូសបន្លាយ ជាបន្តទៀតឡើយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការអភិវឌ្ឍន៍សេច្ឋកិច្ចកូរ៉េខាងជើង និងលុបបំបាត់ភាពក្រីក្រនោះ មិនមានជារឿងលំបាកឡើយ​ដោប្រទេសនេះ មានប្រភពធុនធានសម្បូរបែប ហើយក្រោយរួចពីទណ្ឌកម្មផលដំណាំកូរ៉េខាងជើង អាចនឹងនាំទៅកាន់ទីផ្សានៅលើពិភពលោកបានគ្រប់ពេល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print