លោក Razakប្រឈមនឹងបទល្មើស២១ករណីពាក់ព័ន្ធលាងលុយខ្មៅ

ចែករំលែក៖

លិសម៉ាឡេស៊ី បានប្រកាសនៅថ្ងៃទី ២០ខែកញ្ញាថា អតីតនាយករដ្ឋមន្ត្រី លោក NajibRazakត្រូវប្រឈមមុខនឹងបទល្មើស សរុប ២១ករណី ពាក់ព័ន្ធលាងលុយខ្មៅ មានទឹកប្រាក់ដល់ទៅជាង ៦៨២លាន ដុល្លារ ដែលបានបញ្ជូនទៅកាន់គណនី ធនាគារផ្ទាល់ខ្លួនរបស់លោក។

នៅក្នុងសេចក្តីប្រកាស លោក Noor Rashid អនុប្រធានក្រុមស្រាវជ្រាវ បាន បញ្ជាក់ថា បទល្មើស រួមមាន ទទួលប្រាក់ ខុសច្បាប់ និងប្រើប្រាស់ខុសច្បាប់ ក៏ដូច ជាបញ្ជូនប្រាក់ទៅកាន់ភាគី ផ្សេងទៀត។

តាមគម្រោង លោកNajibនឹងត្រូវឡើងទៅកាន់តុលាការនៅថ្ងៃទី២០ ខែកញ្ញានេះ ដោយចោទប្រកាន់ពីការប្រើអំណាច និង ពុករលួយ តាមរយមូលនិធីវិនិយោគជាតិ 1malaysia ។ លោកNajibបានបង្កើត មូល និធិនេះឡើង កាលពីឆ្នាំ២០០៩ ក្នុងគោលដៅជំរុញការអភិវឌ្ឍនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែ មូលនិធិនេះត្រូវជំពាក់បំណុលរាប់ពាន់លានដុល្លារ ហើយត្រូវអាមេរិក និងប្រទេស មួយចំនួនស្រាជ្រាវ ពាក់ព័ន្ធនឹងពុករលួយ ឆ្លងដែន ក៏ដូចជាលាងលុយខ្មៅ។

សារព័ត៌មានAP បានផ្សាយថា ក្រោយ ពេលដែលមានការបែកធ្លាយ ព័ត៌មាន ខាងលើ លោកNajibបានដកហូតតំណែង មន្ត្រី មួយចំនួននៅក្នុងជួររដ្ឋាភិបាល បិទប្រព័ន្ធផ្សព្វផ្សាយ និងបំបែកក្រុមបាតុ ករ ។

ដោយប្រឈមនឹងការខឹងសម្បាពីពលរដ្ឋសម្ពន្ធមិត្តកាន់អំណាចរបស់លោកNajibបានបរាជ័យនៅក្នុងការបោះឆ្នោត កាល ពីថ្ងៃទី ៩ខែឧសភា បើកផ្លូវនៃការផ្លាស់ប្តូរអំណាចជាលើកដំបូង ចាប់តាំងពី ម៉ាឡេ ស៊ី ទទួលបានឯករាជ្យ ពីអង់គ្លេស នៅឆ្នាំ ១៩៥៧។

រដ្ឋាភិបាលថ្មីបានបើកការស្រាវជ្រាវលើមូលនិធិបង្កើតឡើងដោយលោក Najib និងហាមប្រាំលោកចាកចេញពីប្រទេស ។ ប៉ូលិសបានដកហូត គ្រឿងអាលង្ការ ជាច្រើនមានតម្លៃជាង ២៧០លានដុល្លារ នៅក្នុងផ្ទះលោក Najib៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print