ប្រើល្បិចជ្រុះកញ្ចប់មាសល្បួងនាំទៅដោះយកគ្រឿងអលង្ការអស់ពីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បានចេញពីបន្ទប់ជួលដើរទៅធ្វើការរោងចក្រ ត្រូវបានជនសង្ស័យម្នាក់ធ្វើជាជ្រុះថង់មាស ហើយមកសួរនាំស្រាប់តែមានបក្ខពួកជនសង្ស័យមកខ្សឹបថាគេរើសបានហើយនាំទៅចែកគ្នាល្បួងដោះយកគ្រឿងអលង្ការ​ ទូរស័ព្ទ និងលុយហើយទុកថង់មាសក្លែងក្លាយឲ្យ គេចខ្លួនបាត់ ទើបភ្ញាក់ខ្លួនដឹងថា ចាញ់បោកគេបោះថង់មាសចោលទ្រហ៊ោយំឲ្យប្រជាពលរដ្ឋជួយកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះឈ្មោះ អេន ពៅ អាយុ ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល រួមជាមួយប្តី ជាមេការហាង នៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិគុស ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ សម្ភារបាត់បង់ មានកងដៃចំនួន១៨កង ខ្សែកប្លាទីន២ជី ទូរស័ព្ទដៃមួយគ្រឿង លុយ១មុឺនរៀល បន្សល់ទុកឲ្យវិញ ខ្សៃកក្រឡៃមួយខ្សែ ទុកកាន់យកទៅប្តឹងប៉ូលិស ។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលគាត់ដើរចេញពីបន្ទប់ជួល ឆ្ពោះទៅធ្វើការរោងចក្រ ក្បែរនោះ ខណៈមិនទាន់ដល់កន្លែងធ្វើការផង ក៏មានស្រ្តីសង្ស័យម្នាក់ ដើរមកសួរ ថាមានរើសបានកញ្ចប់ថង់មាសអត់ ព្រោះគេជ្រុះបាត់ ។ ពេលនោះនាងមិនទាន់តែឆ្លើយផង ស្រាប់តែមានស្រ្តីម្នាក់ និងបុរសម្នាក់ជិះម៉ូតូស្មាស់ មួយគ្រឿងមិនចាំស្លាកលេខ ឌុបគ្នាមកដល់ ប្រាប់ថាកុំមាត់ គេរើសបាន ទុកឲ្យទៅដូរចែកគ្នា ហើយបញ្ចុះបញ្ចូល ឌុបនាង រួមដំណើរជាមួយបុរស២នាក់ទៀត សរុបជនសង្ស័យ៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ឌុបនាងចេញពីខាងក្រោយផ្សារកាណាសុីធី កាត់តាមផ្លូវភូមិព្រៃល្វា ឆ្ពោះទៅវាលស្រែ ខាងជើងភូមិ ព្រៃស្ពឺ សង្កាត់ចោមចៅ២ ទើបឈប់ ស្រ្តីសង្ស័យ លា បង្ហាញកញ្ចប់ ថង់ ឲ្យមើល ឃើញលោហៈក្រហមច្រាល ហុចឲ្យកាន់ រួចចាប់ទាញដៃ ច្បូតយកកង់ដៃអស់១៨កង ដោះយកខ្សែក ឆក់យកទូរស័ព្ទ និងលុយ ហើយឡើងជិះម៉ូតូ គេចចេញភ្លាម មើលក្នុងថង់ ឃើញដឹងថាគ្រឿងក្រឡៃ បោះគ្រវាត់ចោលទៅក្នុងទឹកស្រែ ទ្រហ៊ោយំ ដើរទៅក្នុងភូមិ ប្រាប់អ្នកភូមិឲ្យជួយ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនាំទៅចុះរាវរកកញ្ចប់ថង់មាសក្លែងក្លាយ មកទុកគ្រាន់កាន់យកទៅប្តឹងប៉ូលិស ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយឌុបជូនទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print