នគរបាលបញ្ជួនមនុស្ស៤នាក់ទៅតុលាកាករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនទៅតុលាកាក្នុងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនក្រោយពីបញ់និតិវិធីសាកសួរួចមក។
ការបញ្ជួនជនសង្ស័យទាំង៤នាក់ខាងលើនេះ
កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ។

សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់។ដោយជនសង្ស័យទាំងនេះមានជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួន។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានអោយដឹងថា ជនសង្ស័យដែលបញ្ជួនទៅតុលកានាព្រឹកនេះមាន០៤នាក់ហើយពួកគេជាប់ពាក់ព័ន្ធនិិងបទល្មើសប្រើប្រាស់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
លោក អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕​ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print