update : ឃាតកចាក់សម្លាប់ដោយសារលុយ៤មឺុនរៀល អាចប្រឈមមុខជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃទី២៣ កញ្ញា ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ឃាតកដែលចាក់សម្លាប់ជនរងគ្រោះដោយសារខ្ចីលុយ៤.០០០០រៀល មិនព្រមសង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម”ដែលប្រព្រឹត្តនៅ ភូមិជ្រោយមេត្រីលើ  ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២១ កញ្ញា ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះកំណត់ឲផ្តន្ទាទោសពី១០(ដប់) ឆ្នាំទៅ១៥(ដប់ប្រាំ)ឆ្នាំ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។ ជនត្រូវចោទមានឈ្មោះ ទ្រេស សាគីរិន ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិ ជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខ កំពូលខេត្តកណ្ដាល មុខរបរ សិស្ស ។

ជនរងគ្រោះ​ ឈ្មោះម៉ាអាត នោតវ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ សិស្ស(នៅក្នុងបន្ទុក)។

មានស្នាមរបួស មុតជ្រៅដល់បំពង់ក(ដាច់សរសៃឈាម) ។ បើតាមការស្រាវជ្រាវរបស់សមត្តកិច្ចជំនាញបញ្ជាក់ថា នៅថ្ងៃកើតហេតុវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៨ ឈ្មោះ សារី ម៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិបានយកសំរាមទៅបោះចោលនៅមាត់ទន្លេក្រោយសាលារៀនអាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើរួចបានប្រទះឃើញសាកសព ជនរងគ្រោះដេកស្លាប់ដោយមានហូរឈាមដាប លើ(សាប)ផ្លូវដើរចុះទន្លេររួចក៏មានការផ្អើលឆោរ ឡោហៅអ្នកភូមិចេញមកមើល។

នៅថ្ងៃដដែលវេលាម៉ោង០៥និង៥៤នាទីសមត្ថកិច្ចបានទទួលព័ត៌មានពីលោក នាយប៉ុស្តិរដ្ឋបាល ឬស្សីជ្រោយ ហើយបានដឹកនាំ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិរដ្ឋបាលនិងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យហេតុឃើញថា ជនរងគ្រោះឈ្មោះម៉ាអាត នោតវ៉ាវី ដេកស្លាប់ក្នុងថ្លុកឈាមលើ(សាប)ផ្លូវចុះមាត់កំពង់ទឹកជាប់និងទ្វារដែកជញ្ជាំងសាលាក្បាលទៅទិសខាងលិច ជើងសណ្ដូក ទៅទិសខាងកើត មុខផ្ងារត្រង់មកខាងលើ ដៃស្ដាំ អង្កុញបត់ឡើងលើ ដៃឆ្វេង ជើងឆ្វេង សណ្ដូកត្រង់ ជើងខាងស្ដាំអង្កុញ ចុងជើងទល់និងទ្វារ ដែក មានពាក់ស្បែកជើងផ្ទាត់ពត៌ខ្មៅម៉ាកFlip step ពាក់អាវយឺតដៃវែងពណ៌ខ្មៅម៉ាកUS ARMY រូបផ្កាយលាយ ពណ៌ក្រហមត្រឹមកែងដៃ ស្លៀកខោលីអូ  ពណ៌ លឿង ម៉ាកXian liangនិង ស្លៀកកន្សែងពណ៌ក្រហមពីក្រៅ។ជនរងគ្រោះមានកំពស់១.៦០ម៉ែត្រ សម្បុរសណ្ដែកបាយ កាត់សក់ខ្លី។

នៅជុំវិញកន្លែងកើតហេតុសមត្ថកិច្ច ពិនិត្យឃើញមាន៖ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើមាត់ពាងទឹករបស់ឈ្មោះ សា អៃសះ ស្នាមឈាមប្រឡាក់ ជញ្ជាំងផ្ទះរបស់ឈ្មោះសា អៃសះ ចំហៀងខាងលិច១កន្លែង ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)មុខផ្ទះឈ្មោះសា អៃសះ ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)ផ្លូវចុះទៅមាត់ទន្លេ ស្នាមឈាមប្រឡាក់ នៅលើទុយោបូមទឹកចំហៀងខាងជើងសាសពស្នាមឈាមស្រក់តក់ៗជាច្រើនកន្លែងលើ(សាប) ខាងកើត ខាង លិច និង ខាង ត្បូង ។

មូលហេតុ៖ មានគំនុំ (រឿងជនរងគ្រោះ ខ្ចីលុយជនសង្ស័យ ចំនួន ៤០.០០០រៀល)ជនរងគ្រោះបានខ្ចីលុយពីជនសង្ស័យហើយសន្យាសងវិញនៅថ្ងៃ២០ខែកញ្ញាឆ្នាំ២០១៨។ លុះព្រឹកថ្ងៃ២០ កញ្ញា ២០១៨ពេលជនសង្ស័យទៅ ទារលុយពីជនរងគ្រោះមិនបានហើយខឹងនិងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៏កើតចឹត្តខឹងនិងមានគំនុំលើជនរងគ្រោះ។  នៅមុនម៉ោងកើតហេតុជនសង្ស័យ បានឃើញជន រងគ្រោះកំពុងអង្គុយមើលfacebook នៅក្រោមដើមស្វាយជិតកន្លែងកើតហេតុ ក៏ដើរទៅយកកូនកាំបិតចិតបន្លែក្នុងធុងទឹកអំពៅរបស់ម្តាយមកលួចចាក់ជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់កដាច់សរសៃ ឈាមធំបណ្តាលអោយជនរងគ្រោះស្លាប់៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print