ចៅក្រមសម្រេចចេញដីការ ឃុំខ្លួនជនដៃដល់វាយមិត្តភក្ត្រ័ពេលផឹកទឹកត្នោតជូរបង្ករជម្លោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២៤ កញ្ញា ២០១៨ លោក សាយ សម្ជស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនដៃដល់វាយមិត្តភក្ត្រ័ខ្លួនឯង អោយបែកក្បាលពេលផឹកទឹកត្នោតជូរបង្ករជាជម្លោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ហិង្សាដោយចេតនា” ដែលប្រព្រឹត្តនៅ ភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះខុម សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល   ។

ជនរងគ្រោះឈ្មោះថូ លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា មុនពេលកេីហេតុ ជនរងគ្រោះ និងជនល្មេីសព្រមទាំងមិត្តភ័ក្រពីរនាក់ទៀតបានផឹកទឹកត្នោតជូរជាមួយគ្នា លុះដល់វេលាកេីតហេតុខាងលេី ក៏មានទំនាស់ពាក្យសំដីគ្នា ភ្លាមនោះជនល្មេីសក៏បានស្ទុះទៅយកដំបងឈេីមូលនៅក្បែរនោះវាយទៅលេីជនរងគ្រោះបណ្តាលអោយរងរបួសរយះក្បាលនិងហេីមចង្កេះខាងឆ្វេង ត្រូវបានបងប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ចំនែឯជនល្មេីសត្រូវបាសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print