ជ្រុលទៅបុករបងផ្ទះពលរដ្ធបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាមគួុរឲ្យរន្ធត់

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកនិងមិនប្រយ័ត្ន ក៏ជ្រុលទៅនឹងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។ ដែលហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០នឹង ៤០ នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ69 BT ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
      តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុនោះគឺ គេបានឃើញម៉ូតូសង់ឌ្រីមសេរីឆ្នាំ២០១៧មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ.1GM 8274 ជិះដោយបុរសម្នាក់ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំនុចកើតហេតុក៏បានរ៉េចង្កូតទៅបុកឃឿនផ្លូវផ្លោងទៅបុករបងផ្ទះប្រជាពលរដ្ធ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្ដង ។.
      បើតាមការបញ្ចាក់របស់ក្រុមគ្រួសារសាច់ញាត្តិជនរងគ្រោះខាងលើបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខា វឌ្ឃនា អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំវត្ថសន្សំកុសល ។
  ក្រោយកើតហេតុសម្ថកិច្ចជំនាញបានចុះមករួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកក្នុងប៉ុស្ដិ៍រង់ចាំប្រគល់ឲ្យសាច់ញាតិតាមក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print