ចោមពង់ទៅងូតទឹកនៅបន្ទប់ប្រើរួមគ្នា ខាងប្រើឃើញដាល់មួយដៃខ្ទប់មាត់រំលោភបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងស្ត្រីម្នាក់ចោទថាចាប់រំលោភនាងរហូតបានសម្រេចកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៤ ខែកញ្ញា ២០១៨ ចំណុចបន្ទប់ទឹករួមគ្នា បន្ទប់​ជួល ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ហើយគេចខ្លួ​នបាត់រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបឃាត់ខ្លួន។
ជនសង្ស័យឈ្មោះ យាត រ៉ែម ហៅជេម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ បន្ទប់ជួលភូមិ ត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ ហ.ស.ធ  ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅបន្ទប់ជួលភូមិ ត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសម្តីរបស់នារីរងគ្រោះ បានឲដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៤ កញ្ញា រូបខ្លួនបានចេញពីធ្វើការមកដល់បន្ទប់ បានដាំបាយលាងចានឆ្នាំ រួចក៏ផ្លាស់សម្លៀកបំពាក់ចងពុង ដើរទៅបន្ទប់ទឹកដែលជាបន្ទប់ទឹកប្រើរួមគ្នា ស្រាប់តែជួបនិងជនសង្ស័យ នៅក្នុងបន្ទប់ទឹកស្ទុះមកដាល់នាងមួយដៃចំក្បាលពោះ រួចជនសង្ស័យបានយកដៃខ្ទប់មាត់ខ្លួនកុំអោយស្រែក ទើបធ្វើសកម្មភាពចាប់រំលោភ រហូតបានសំរេច ហើយជនសង្ស័យបានគំរាមថា«បើនិយាយប្រាប់គេនិងតាមសំលាប់ចោល» ។ នាងបានបន្តថា ក្រោយមកជនសង្ស័យបានគេចខ្លួនទៅបន្ទប់ទៅ លុះព្រឹកឡើងថ្ងៃទី១៥ ជនសង្ស័យបានគេខ្លួនទៅស្រុកបាត់ រហូតដល់ថ្ងៃទី ២៥ កញ្ញា នេះ ទើបជនសង្ស័យមកវិញ ទើបប្តឹងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងអោយឃាត់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ នាំខ្លួនមកសួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅអោយផ្នែកជំនាញ ចាត់ការបន្តតាមនិតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print