ឆ្លងចរន្តអគ្គីសនីឆាប់ឆេះក្រុមហ៊ុន internet opennet នៅជាប់ផ្លូវលេខ៣០៦យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍អគ្គីភ័យដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី​២៦ ខែកញ្ញ  ឆ្នាំ២០១៨ ក្នុងក្រុមហ៊ុន internet opennet ជាប់ផ្លូវលេខ306 ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បណ្ដាលឲ្យក្រុមហ៊ុននោះរងការខូចខាតសំភារៈយ៉ាងដំណំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននិងមានករណីអគ្គីភ័យកើតឡើងនោះគឺ គេសង្កេតឃើញមានផ្ទុះសេខ្សែភ្លើងក្នុងក្រុមហ៊ុនខាងលើ រួចក៏ចេញជាអណ្ដាតភ្លើងឆាបឆេះឡើងបន្តិចម្ដងៗ ទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ ដោយកម្លាំងសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង និងប្រើពេលវេលាជាង១ម៉ោងទើបគ្រប់គ្រងស្ថានការបាន ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងដែរថា ក្នុងករណីខាងលើនេះ គឺផ្ដើមចេញមកពីផ្ទុះសេខ្សែភ្លើងក្នុងក្រុមហ៊ុនOPENNETខាងលើ ទើបបង្កឲ្យមានអគ្គីភ័យឆាបឆេះនេះកើតឡើង ។ ហើយខាងកម្លាំងជំនាញអន្តរាគមន៍ពន្លត់អគ្គីភ័យបានចេញរថយន្តចំនួន១៦គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៣គ្រឿង ខាងក្រសួងមហាផ្ទៃចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩គ្រឿង ទើបពន្លត់ភ្លើងរលត់ទៅវិញជាស្ថាពរ ។
ក្នុងហេតុការណ៍នេះដែរមិនបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែខូចខាតនូវសំភារៈក្នុងក្រុមហ៊ុនដែលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនតែប៉ុ៕  ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print