ក្រុមជនដៃដល់បីនាក់ ដែលគប់និងវាយយុវជនម្នាក់ស្លាប់ ដោយសារធ្លាប់មានទំនាស់និងគ្នា អាចប្រឈមមុខជាប់ពន្ធនាគារពី០៧ឆ្នាំ ទៅ១៥ឆ្នាំ

ចែករំលែក៖

កណ្តាល៖នៅល្ងាចថ្ងៃទី២៧ កញ្ញា ២០១៨ លោកស្រី ពេជ្រ មារ៉ែន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជនដៃដល់ បីនាក់ ដែលគប់និងវាយយុវជនម្នាក់ស្លាប់ ដោយមូលហេតុធ្លាប់មានទំនាស់និងគ្នានោះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណះភាពជនរងគ្រោះ” ដែលប្រព្រឹត្តនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៥ កញ្ញា ២០១៨ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។ អំពើរហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧(ប្រាំពីរ)ឆ្នាំ ទៅ១២(ដប់ប្រាំ)ឆ្នាំ ។

ជនត្រូវចោទទី០១ឈ្មោះកាន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទី០២ឈ្មោះ វ៉ិត ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទី០៣ឈ្មោះធឿន សុខថេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានអោយដឹងថា ជនរងគ្រោះមានពីនាក់ទី០១ឈ្មោះភឹម ដា ហៅ ពៅ ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិ ព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល (ស្លាប់នៅមន្ទីរពេទ្យ) ស្លាកស្នាម
ផុងលលាក្បាលចំបនទូល ជាំភ្នែក ជាំកញ្ចឹងកខាងស្ដាំ។ទី០២ ឈ្មោះគឿន កែវ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ
មុខរបរកសិករមានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល( របួសស្រាល)។

លោកអធិការបានបញ្ជាក់ថា កន្លងមកក្រុមជនសង្សយ័ និង ក្រុមជនរងគ្រោះ ធ្លាប់មានទំនាស់គុំគួនគ្នា ។លុះដល់ថ្ងៃទី២៥ កញ្ញា ២០១៨ ក្រុមទាំងពីរបានជិះម៉ូតូជួបគ្នាហើយក៍បានដេញវាយនិងគប់គ្នារហូតដល់ចំនុចកើតហេតុ ភាគីខាងជនសង្ស័យបានយកដុំឥដ្ឋប្រហោង គប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យត្រូវចំកញ្ចឹងករបស់ឈ្មោះភឹម ថា ហៅពៅ ដែលជិះម៉តូឌុបឈ្មោះ គឿន កែវ បណ្ដាលឲ្យដួលធ្លាក់ទៅចិញ្ចើមផ្លូវម្ខាង ។បន្ទាប់មកឈ្មោះ កាន សម្បត្តិ និងបក្ខពួកបានចូលទៅវាយលើជនរងគ្រោះបន្ថែមទៀត ។ភ្លាមនោះឈ្មោះ គឿន កែវ ត្រូវបានឈ្មួញ កាន សម្បត្តិ វ៉ៃត្រូវកចំនួន០១ដៃ ហើយក៍រត់គេចខ្លួនតែម្ដង។ លុះបានប្រហែល១០នាទី ឈ្មោះគឿន កែវ បានដើមករកមើលឈ្មោះភឹម ដា ហៅពៅ ដែលកំពុងដួលសន្លប់នៅជិតម៉ូតូមានឈាមក្បាលហើយខ្លួនក៍លើកជនរងគ្រោះដាក់លើម៉ូតូដឹកយកទៅផ្ទះ ។ បន្ទាប់មកក៍បញ្ជូនទៅពេទ្យភ្នំពេញ    លុះដល់ថ្ងៃទី២៦ កញ្ញា ២០១៨ វេលាម៉ោង០៨និង៣០នាទីជនរងគ្រោះបានស្លាប់នៅមន្ទីពេទ្យតែម្ដង ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print