អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថានឹងមានការសោកស្តាយប្រសិនបើបន្តវាយប្រហារស៊ីរី

ចែករំលែក៖

មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា ប្រសិនបើអ៊ីស្រាអែលនៅតែបន្តសកម្មភាព វាយប្រហារទៅលើប្រទេសស៊ីរីនោះ នឹងរងការវាយបកវិញយ៉ាងខ្លាំងបំផុត។

លោក Ali Shamkhani អគ្គលេខាធិការគណកម្មការសន្តិសុខជាតិអ៊ីរ៉ង់បានប្រកាសថា អ៊ីស្រាអែលកំពុងតែព្យាយាមបង្កើតឲ្យមានវិបត្តិនៅក្នុងប្រទេសស៊ីរី និងជួយដល់ក្រុមជ្រុលនិយមវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធ ដែលកំពុងតែប្រឆាំងក្រុមភេរវកម្មនៅទីនោះ។

លោក shamkhani បញ្ជាក់ទៀតថា ប្រសិនបើរឿននេះនៅតែបន្តកើតឡើងនោះអ៊ីស្រាអែលនឹងត្រូវរងការវាយបកវិញយ៉ាងខ្លាំងបំផុត។ ការព្រមានខាងលើ កើតឡើងក្រោយពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា កម្លាំងទាហាន IDF របស់អ៊ីស្រាអែលនឹងបន្តវាយប្រហារទៅលើទីតាំងពាក់ព័ន្ធអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី បើទោះបីរុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលការពារទំនើបទៅកាន់ស៊ីរីក្តី។

កម្លាំងទាហានអ៊ីស្រាអែលបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅយោធា របស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដោយចោទប្រកាន់ថា ជាកន្លែងលាក់អាវុធដើម្បីបញ្ជូនទៅឲ្យក្រុមហេបូឡាស់សម្រាប់វាយប្រហារទៅលើប្រទេសអ៊ីស្រាអែល។

ការវាយប្រហារថ្មីបំផុតរបស់អ៊ីស្រាអែល គឺប្រើប្រាស់យន្តហោះ F-16 ៤គ្រឿងវាយប្រហារទៅលើទីតាំង ក្នុងខេត្ត Latakia ធ្វើឲ្យប្រព័ន្ធមីស៊ីលការពារស៊ីរី S-200 វាយប្រហារបែជាសម្តៅទៅកម្ទេចយន្តហោះរបស់រុស្ស៊ីវិញ។ ទាហានស៊ីរី បានចោទប្រកាន់ថាយន្តហោះអ៊ីស្រាអែលទៅលាក់ខ្លួនពីក្រោយយន្តហោះរុស្ស៊ី ទើបមានគ្រោះថ្នាក់ខាងលើកើតឡើង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print