ប្រទេស Papua new guinea ៖ កាលពីវេលាម៉ោង ៩នឹង៣០នាទីថ្ងៃទី ២៨ខែកញ្ញា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេស Papua new guinea បានចុះចតលើទឹកសមុទ្រ ក្រោយពេល ហោះហួសផ្លុវចុះចតនៅលើកោះ Weno ភាគខាងលិចប្រទេសនេះ។
សារព័ត៌មាន DailyMail បានផ្សាយថា យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Air Nuigini ហោះហើរចេញពី ទីក្រុង Cicronesia ទៅកាន់ Papua New Guinea បានជ្រុលហួលផ្លូវកៅស៊ូ ចុះចតទៅចុះនៅលើទឹកសមុទ្រវិញ ។
ប៉ុន្តែជាភព្វសំណាង អ្នកដំណើរនៅលើយន្តហោះ៣៦នាក់ និងក្រុមពហុនិការ១១នាក់ មានសុវត្ថិភាព តែព្រលឹងចុងសក់បន្តិច។ ហេតុការខាងលើ បានបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសស្រាលផងដែរ។
តាម អ្នកគ្រប់គ្រងអាកាសយានដ្ឋានChuuk លោក Jimmy Emilio បានប្រកាសឲ្យដឹងថា យន្តហោះខាងលើបានចុះចតហួសផ្លូវដល់ទៅ ១៦០ម៉ែត្រ ។
មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ នៅឡើយទេ។ គណកម្មការស្រាវជ្រាវ ប្រទេសប៉ាពួរ ញ៉ូវហ្គីនៀ នឹងបញ្ជូនក្រុមឯកទេស ទៅកាន់កន្លែងគ្រោះថ្នាក់ដើម្បីបើកការស្រាវជ្រាវ។
រូបភាព ដែលបានបង្ហោះតាមបណ្តាញសង្គម បង្ហាញឲ្យឃើញថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ ជួយសង្គ្រោះ អ្នកដំណើរបានទាន់ពេលវេលា៕ ដោយ៖ មែវ សាធី