រថយន្តដឹកប្រេងឥន្ធន:ដាច់ចង្កូតក្រឡាប់ធ្លាក់ផ្លូវ តែសំណាងមិនមានអ្នកណាម្នាក់រងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ចាម៖ រថយន្តដឹកប្រេងឥន្ធន:មួយគ្រឿង ខណៈកំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែដាច់ចង្កូតរេធ្លាក់ផ្លូវ ក្រឡាប់ដោយខ្លួនឯង នៅវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃ សុក្រ ៤ រោច ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦១ ត្រង់ចំណុចខាងលិចភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម តែសំណាងមិនមានអ្នកណាម្នាក់រងគ្រោះ​ដោយឿបបទ្ទវហេតុនេះទេ ។

មន្រ្តីនគរបាលចរាចរស្រុកបាធាយបានឲ្យដឹងថា រថយន្តដឹកប្រេងឥន្ធន: ពណ៌ស ពាក់ស្លាកលេខព្រះសីហុន 3A-0485 របស់ក្រុមហ៊ុន (LHR) បើកបរដោយឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិភ្នំដី ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ។ លុះ ដល់ចំណុចខាងលើ បានដាច់ចង្កូតបណ្ដាលឲ្យក្រឡាប់ធ្លាក់ពីលើថ្នល់តែម្តង និងបង្កឲ្យខូចរថយន្ត១គ្រឿងធ្ងន់ ប៉ុន្តែមិនមានរបួសមនុស្សនោះទេ។  

បន្ទាប់ពីមានឧបទ្ទវហេតុនេះភ្លាមលោកវរសេនីយ៍ឯក សំណាល់ អធិការ​នគរបាល​ស្រុក​បាធាយ បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ ទៅដល់កន្លែងងកើតហេតុ ដើម្បីបង្ការក្រែង​មានអគ្គិភ័យកើតឡើងជាយថាហេតុ ព្រោះជារថយន្តដឹកប្រេងឥន្ធនៈ រាប់តោនឯណោះ ប៉ុន្តែសំណាងមិនមានហេតុការណ៍អាក្រក់កើតឡើងឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print