អតីតFreshieថៃ នារីសុជាតាកូនស្រីលោករដ្ឋលេខាធិការក្រសួងវប្បធម៌ក៏បង្ហោះរូបសិចសុី

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលនិងរិះគន់ច្រើនក្រោយពីអតីតFreshieនិងជា​តារា​បង្ហាញ​ម៉ូដ​កញ្ញាថៃនារី​សុជាតាដែលគេស្គាល់ថាជាកូនស្រីបង្កើតរបស់ លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហោះរូបថតសិចស៊ីជាច្រើនសន្លឹកពេញបណ្តាញសង្គម ។

ថ្មីៗនេះ ថៃនារីសុជាតាបាន​បង្ហោះរូប​ភាពស៊ិចស៊ី​ជាច្រើន​សន្លឹក​លើ​បណ្ដាញInstagramរបស់​ខ្លួនធ្វើឱ្យ​ទស្សនិក​ជន​ចាប់​អារម្មណ៍​ជាខ្លាំង រហូតលេចចេញការរិះគន់។រិះគន់​ព្រោះតែ​ឪពុក​របស់​កញ្ញាគឺឯកឧត្ដមថៃនរៈសត្យាជារដ្ឋលេខាធិការ​ក្រសួង​វប្បធម៌និងវិចិត្រ​សិល្បៈទើបតែ​ព្រមានតារាសិចស៊ី៤រូបក្តៅៗ។

ការទម្លាយ​​រូបសិចស៊ី​ជាច្រើន​សន្លឹកដែលគេរិះគន់ព្រោះតែនាង​ក៏ធ្លាប់​ចូលប្រឡូក​នៅក្នុង​វិស័យ​សិល្បៈហើយត្រូវ​បានគេ​ស្គាល់​ថាជាអតីត​ហ្វ្រេសស៊ីហ្គើលនិង​ជាប្អូនស្រី​របស់​លោកថៃនរៈពិទូនោះផងដែរ។

នាងបានរៀបការមានស្វាមី និងកូនរួចទៅហើយ ប៉ុន្តែក៏បានធ្វើឲ្យមតិជាច្រើននៅតែរិះគន់នឹងរូបថតថាមិនបានឆ្លុះបញ្ចាំងពីភាពយុត្តិធម៌ខណៈដែលសិល្បករមួយចំនួន ពិសេសអតីតសិល្បករខ្លះរងការព្រមានធ្ងន់ៗពីក្រសួងកន្លងមក។ ការតុបតែង​ខ្លួន​របស់​នាងថៃនារីសុជាតាកាន់តែ​ស្រស់ស្អាត​គួរឲ្យខ្នាញ់ចំណែក​ឯរាង​ដ៏ស្រឡូន​របស់​នាងក៏ធ្វើឲ្យ​ប្រុសៗសំឡឹង​មើលមិន​ដាក់ភ្នែកព្រោះតែការស្លៀក​ឈុតប៊ីហ្គីនីហាក់​បញ្ចេញ​ភាពសិចស៊ីខ្លាំង។

មតិជាច្រើនលើកឡើងថាបើទោះបីជាថៃនារីសុជាតាហាក់​មិនសូវ​បង្ហាញ​មុខនៅ​ក្នុង​ការងារ​សិល្បៈក្ដីប៉ុន្តែ​ទស្សនិក​ជននៅតែចាប់​អារម្មណ៍និង​តាម​ដានរាល់​សកម្មភាពនិង​ជីវិត​ឯក​ជនរបស់​នាងខណៈជា​រៀងរាល់ថ្ងៃ​នាង​តែងតែ​បង្ហោះ​រូបសិច​ស៊ី​ជាច្រើនចូលទៅ​ក្នុង​បណ្ដាញ​អ៊ិនស្តារ​ក្រាម​ជាហូរហែ។

គួរបញ្ជាក់ដែរថាថ្មីៗនេះសេចក្តីអំពាវនាវរបស់ក្រសួងនេះដែរធ្វើឡើងក្រោយពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសឈ្មោះតារាសិចស៊ីចំនួន៤នាក់ថាបានជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងពីបញ្ហារឿងសិចស៊ីជ្រុលក្នុងពិភពសិល្បៈដោយក្រសួងគ្រោងនឹងកោះហៅមកណែនាំ។ទោះជាយ៉ាងណាតារាមួយចំនួនធ្លាប់បានចេញប្រតិកម្មភ្លាមៗចំពោះគម្រោងរបស់ក្រសួងដែលហៅពួកគទៅធ្វើការណែនាំថាជារឿងដែលហួសចិត្ត។

សិល្បករស្ថិតក្នុងការចាត់ចូលក្នុងចំណោមតារាសិចស៊ីដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់ឈ្មោះតារាដែលត្រូវចូលខ្លួនមកធ្វើការណែនាំមានលោកអែនឌីអ្នកនាងស្រីម៉ុចកញ្ញារតនៈពិសីនិងកញ្ញាពេជ្រអាវីហ្សាក្នុងនោះក៏មានកញ្ញាសេងសូណាដែលត្រូវបានក្រសួងចេញបម្រាមក្នុងការប្រឡូកសិល្បៈមួយឆ្នាំដូចករណីកញ្ញាដេនីក្វាន់ដែរ៕  ដោយវឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print