កំពង់ធំ៖កាលពីវេលាម៉ោ១៦យប់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណបានដើរលើចិ ញ្ចើមផ្លូវជាតិ៦Aចំនុចមុខហាងលក់កាហ្វេឈ្មោះ ចុងស្រេង ភូមិស្វាយកាល់ ឃុំកកោះដើរទៅ ដើរមកច្រើនលើក ដោយមានកាន់ដំបងឈើមូលមួយប្រវែងប្រហែល
មួយម៉ែតកន្លះ បានដើរបណ្តើរវាយក្បាលខ្លួនឯងបណ្តើរនិងស្រែកបណ្តើរថា ម៉ែអើយជួយផង ក្នុងនោះមានសាក្សីឈ្មោះ អៀត លីម ភេទប្រុស និងឈ្មោះ ប៊ុន គ្រី ភេទប្រុសបានឃើញផ្ទាល់ភ្នែកថាមា នស្នាមពកជាំខ្មៅនៅលើថ្ងាស់ខាងមុ ខទៀតផង។
លុះដល់វេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៨ក៏មានប្រជាពលរដ្ឋឈ្មោះសោម សាវ៉ាភេទប្រុស ដែលនៅផ្ទះក្បែនោះ បានប្រទះឃើញ សាកសពដេកស្លាប់ដោយផ្កាប់មុខនៅក្នុងគន្លុកជាប់ផ្លូវជាតិក្បែរផ្ទះរបស់ខ្លួន។ ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេ តរបស់ផ្នែកជំនាញ ពិនិត្យ និងវិភាគទីកន្លែងកើតហេតុស្រុ កសន្ទុក ដែលបានពិនិត្យលើរាងកាយរបស់សា កសព យើងសន្និដ្ឋានបានថា សាកសពជនវិកលចរិកមិនស្គាល់អត្តសញ្ញាណពិតជាបានស្លាប់ដោយ គាំងបេះដូងពិតប្រាកដមែនពុំមានពាក់ព័ន្ឋនិងអំពើឃាតកម្មឡើយ៕ ប៊ុនរិទ្ធី