រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុករបាំងថ្មពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាលឲ្យ​រងរបួស​ធ្ងន់

ចែករំលែក៖

ភ្នំពេញ:រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុករបាំងថ្មពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើងកាលម៉ោង​៩និង៣០នាទី​យប់​ នៅតាមបណ្ដោយ​ផ្លូវលេខ​​២៨៩​ ច្រកចូល​ផ្សារ​ទួល​គោក​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់ទី២ ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល៣០ឆ្នាំ​ បើកក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាក់ស័រដេះ​AMG C63 ពណ៌​ស​ គ្មានស្លាក​លេខ​។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាក់ស័រដេស ​AMG C63 ពណ៌​ស​ គ្មានស្លាក​លេខ​ ទំនងជាស្រវឹងស្រា បានបើកតាមបណ្ដោយ​ផ្លូវ​លេខ​២៨៩​ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាងលឿន​។

ខណៈមកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​​រេចង្កូតទៅ​បុក​ក្បាលនាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាលឲ្យ​រថយន្ត​រួចមួយកំណាត់មុខ ចំណែកឯ​អ្នក​បើកបរ​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ ហុងហាក់​។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច​ជំនាញ​ក៏បាន​​ចុះ​មក​​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​រង់ចាំ​​ដោះស្រាយ​នៅពេលក្រោយ​៕ជ្រោយពេជ្រ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print