នាយករដ្ឋមន្ត្រី​កម្ពុជា​ ចូលរួមរំលែកទុក្ខជូនប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក សម្លាប់មនុស្សនិងបាត់ខ្លួន​រាប់ពាន់នាក់

ចែករំលែក៖

ភ្នំពេញ​៖នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨​ នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារដើម្បីចូលរួមរំលែកទុកជូន លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក នៅក្រុងប៉ាលូ និងដុងខាឡា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់។

សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា​ “ខ្ញុំមានសេចក្តីរន្ធត់យ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីការបាត់បង់ជីវិតប្រជាជនជាច្រើន ហើយរាប់រយពាន់នាក់ផ្សេងទៀត ក៏បានបាត់ខ្លួន និងរងរួបស ក្នុងគ្រោះរញ្ជួយផែនដី និងរលកយក្ស ស៊ូណាមិ (Tsunami) ដែលបានបង្កការបំផ្លិចបំផ្លាញដ៏ធំ នៅទីក្រុងប៉ាលូ (Palu) កោះស៊ូឡាវេស៊ី (Sulawesi) នាចុងសប្តាហ៍នេះ”។

​សូមបញ្ជាក់ថា រហូតដល់ពេលនេះចំនួនមនុស្សស្លាប់​ដោយសារតែ​គ្រោះ​​រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសទីបំផុត​បានកើនដល់១,២០៣នាក់ហើយ។

នេះបើតាម​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មានចិន​ ស៊ីនហួរ កាលពី​រសៀល​ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បានអំពាវនាវ​សុំការជួយពី​អន្តរជាតិ​ក្រោយពី​ប្រទេសអាស៊ាន​​មួយនេះ បានទទួល​រង​ការ​វាយ​ប្រហារ​យ៉ាងដំណំ​ដោយគ្រោះធម្មជាតិ​៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print