ភ្នំពេញ៖ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចបានមានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេសដែលភ្ជាប់ក្នុងបណ្តាញជាតិ ។
ដែលការដាច់នេះ ជាការរំខានទៅដល់ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ ឥឡូវអគ្គីសនីកំពុងរៀបចំផ្គត់ផ្គង់ឡើងវិញជាបណ្តើរៗ ខ្ញុំព្រះករុណាខ្ញុំកំពុងអោយធ្វើការស្រាវជ្រាវអំពីមូលហេតុដែលនាំអោយដាច់ចរន្តអគ្គីសនីនេះ ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំសូមការយោគយល់ពីព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួមជាតិ បន្ថែមពីលើសារដែលខ្ញុំព្រះករុណាខ្ញុំបានផ្សាយបន្តផ្ទាល់កាលពីមុននេះបន្តច» ៕
...