ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នាពេញទំហឹងនិងក្លាយជាទំនាស់ពាក្យសំដីផ្អើល។ ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ទី៤ ខែតុលា ឆ្នាំ២០១៨ ដែលទីតាំងកន្លែងកើតហេតុតាមបណ្តោយផ្លូវបេតុងស្ថិតនៅក្នុងបុរីប៊ុន ហួរ ក្នុងសង្កាត់ចោមចៅ២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពត័មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងដែថានៅមុនពេលកើតហេតុភាគីទាំងសងខាងជិះម៉ូតូបញ្រ្ចាស់ទិសគ្នាដោយភាគីខាងសន្តិសុខជិះម៉ូតូម៉ាកវីវ៉ាពាក់ស្លាកលេខភ្នំពេញ 1C 6892 គ្នា២នាក់ធ្វើដំណើរពីលិចទៅកើត ចំណែកភាគីយោធារជិះម៉ូតូធំម៉ាក SZពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY 4386 ជិះបញ្រ្ចាស់ទិសគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ភាគីទាំងសងខាងមិនដឹងមូលហេតុអ្វីទើបមកពន្លះគ្នាចំបណ្តាលទ្រូងផ្លូវបណ្តាលឲ្យដួលទាំងសងខាង បណ្តាលឲ្យភាគីខាងសន្តិសុខរងរបួសធ្ងន់១នាក់ស្រាល១នាក់និងខាងមន្ត្រីយោធាររងរបួសស្រាល១នាក់ ។
ក្រោយពេលកើតហេតុអ្នករបួសធ្ងន់ត្រូបានរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យចំណែកភាគីរងរបួសស្រាលនៅដោះស្រាយគ្នានៅនិងកន្លែងតែដោយសារតែធ្វើរការដោះស្រាយគ្នាមិនត្រូវទើបរាយការណ៍ទៅសម្ថិតកិច្ចមូលដ្ឋានជួយអន្តរាគម៍​ធ្វើការវាស់វែងរក្សារទុករងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print