ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ បន្ទាប់ពីសត្វពស់មួយក្បាលដែលគេស្គាល់ថា ពស់អង្កាច់មាសខាំជាប់ខ្នងជើង ។
កាលខាងស្ដាំកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ស្ត្រីរង្គ្រោះឈ្មោៈម៉ៅ សារ៉ាន អាយុ២៨ឆ្នាំ មានទីលំភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែកបានអោយដឹងថា រូបនាងបានដើរទៅខាងក្រោយផ្ទះ ដើម្បីលាងចាន បន្ទាប់មកស្រាប់តែជាន់ពស់អង្កាច់មាសបណ្ដាលអោយវាខាំជាប់ខ្នងជើខាងស្ដាំធ្វើឲ្យឈឺចុកចាប់យ៉ាងខ្លាំងនិងស្រែកហៅក្រុមគ្រួសារមកជួយហើយបាននាំគ្នាវាយពស់រហូតដល់ងាប់ទើបក្រុមគ្រួសារប្រញាប់ប្រញាលបញ្ជូនគ្រោះមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះភ្លាមៗផងដែរ។
បើតាមចាស់ទុំបានប្រាប់ថា សត្វពស់អង្កាច់មាសនេះជាប្រភេទពស់មានពឹសក៏ប៉ុន្តែវាស្លូតណាស់មិនងាយចឹកឬខាំមនុស្សទេនេះប៉ុន្តែដោយសារតែមនុស្សជាន់លើទើបវាខាំហើយ នៅក្នុងស្រុករមាសហែកសម្បូរពស់វែកណាស់គឺចឹកឬខាំប្រជាពលរដ្ឋស្ទើជារាល់ខែដោយសាតែស្រុកនេះគឺមានគម្ពោតព្រៃច្រើនផងដែរ ៕
ដោយ៖ យឹម សុថាន