ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា មនុស្ស៧នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរបានជួបគ្រោះថ្នាក់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។
ប្រភពដដែលបន្តថា រថភ្លើងដឹកអ្នកដំណើរខណៈមកដល់រដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌា ស្រាប់តែរត់របូតចេញពីផ្លូវដែកតែម្តង ស្ថិតនៅតំបន់ Harchandpur ចម្ងាយ៧៧គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Lucknow ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ANI NEWS ដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់កាសែតរ៉យទ័រ បង្ហោះផ្សាយនៅលើបណ្តាញងសង្គម Tweet របស់ខ្លួន ។
ក្រុមជួយសង្គ្រោះបន្ទាន់បានទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ការងារជួយសង្គ្រោះមិនឲ្យយឺតយ៉ាវនោះទេ ៕
...