កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៨នេះ លោក សួង ថេន អធិការស្រុកបារាយណ៍បានអោយដឹងថា សមត្ថកិច្ចបានបញ្ចូនខ្លួនជនសង្ស័យប៉ុនប៉ងរំលោភសេពសន្ថវ:លើអនីតិជនអាយុ៤ឆ្នាំ ទៅស្នងការខេត្តកំពង់ហើយបន្ទាប់ពី ក្មេងស្ទាវម្នាក់នេះប៉ុនប៉ងរំលោភសេពសន្ថវ:លើអនីតិជនអាយុ៤ឆ្នាំ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង០៤និង,២០នាទីថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃសៅរ៍ ៣កើតខែអស្សុជឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចព្រៃខ្មោចខា ងជើងអនុវិទ្យាល័យ មាសគង់ ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជនសង្ស័យឈ្មោះ គង់ សំអេង ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិ-ឃុំកើតហេតុខាងលើ។
កុមារីរងគ្រោះឈ្មោះ អឿង លីជីង ភេទស្រី អាយុ៤ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចបញ្ចូនខ្លួន ជនសង្ស័យទៅស្នងការខេត្តកំពង់ធំដើម្បីកសាងសំនុំរឿងចាត់ការណ៍តាមច្បាប់៕ប៊ុនរិទ្ធី