ខេត្តមណ្ឌលគិរីៈ មន្ត្រីនបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូកម្នាក់បានស្លាប់ដោយារខ្យល់គរបន្ទាប់ពីច្រៀងបានចំនួនពីបទ។
ហេតុកាមន្ត្រីនគរបាលកើតខ្យល់គស្លាប់នេះបានកើតឡើងនៅវេលាម៉ោង០៦.៤៥នាទីព្រឹក ថ្ងៃច័ន្ទ ៦ កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨នៅភូមិចក់ចារឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ប្រភពពីនគរបាលមូលដ្ឋានបានឱ្យដឹងថា លោកព្រិន្ទបាលឯកម្នាក់នោះឈ្មោះពិន ហ៊ាង មុនពេលស្លាប់លោកបានក្រោកពីព្រលឹមហើយបានច្រៀងបទចម្រៀងចំនួន២បទរួចហើយចេញដើរទៅលុបលាងមុខក៏ស្រាប់តែដួលសន្លប់តែម្តង។
ប្រភពបន្តថាក្រោយពីដួលសន្លប់នោះអ្នកភូមិនិងប្រជាកាពារក៏បានជួយសង្គ្រោះបឋមដែរតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
យោងតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញឃើញថាជនរគ្រោះពិតជាបានស្លាប់ដោយសារតែការខ្យល់គរពិតប្រាកដមែនហើយក៏បានប្រគល់ឱ្យសាច់ញ្ញាត្តិ ធ្វើបុណ្យតាមប្រពៃណីផង់ដែរ៕ ដោយ ជីវ័ន្ត