ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ជេត សារឿន, លោក លាង ហ៊ី, លោក ភ័ណ្ឌ សុផល,តំណាងឲ្យលោកស្រីកែ កុលសោភា អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្តបានដឹកនាំបុគ្គលិកទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងក្រុមគ្រួសារសពឧបាសិកា ឡោ លាងហ៊ន់ ដែលត្រូវជាម្តាយបង្កើតរបស់លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានទទួលអនិច្ចកម្មកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ ។
ពិធីបុណ្យសពឧបាសិកា ឡោ លាងហ៊ន់ មានការអញ្ជើញចូលរួមរំលែកទុក្ខដ៏ច្រើនពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងតាមបណ្តាស្ថាប័នជាច្រើនទៀត ៕
...